![ចូលប្រឡូកសិល្បៈអស់ ៧ ឆ្នាំ តារាសម្ដែងប្រុសចិនរូបសង្ហានេះ ទើបក្តាប់បានតំណែងតួឯក](https://www.popular.com.kh/wp-content/uploads/2023/11/B23.jpg)
ចូលប្រឡូកសិល្បៈអស់ ៧ ឆ្នាំ តារាសម្ដែងប្រុសចិនរូបសង្ហានេះ ទើបក្តាប់បានតំណែងតួឯក
អាចនិយាយបានថានេះជារឿងភាគចិនមួយដែលកំពុងអង្រួនចិត្តទស្សនិកជនឱ្យចង់ទស្សនា សម្រាប់រឿងភាគ «My Journey to You» គឺជារឿងភាគចិនដំបូងរបស់តារាសម្ដែងប្រុស Liang Xue Feng ឡើងកាន់តំណែងជាតួឯកប្រុសជំនាន់ថ្មី ដោយបានក្លាយជាតួប្រុសដែលអ្នកទស្សនាកំពុងមានការចាប់អារម្មណ៍ខ្លាំង។
ទោះជាយ៉ាងណា ពេលនេះសម្រាប់តារាសម្ដែងប្រុស Liang Xue Feng អាចនឹងជាឱកាសមាសមួយរបស់លោក ចាប់តាំងពីប្រកាសចូលប្រឡូកក្នុងសិល្បៈអស់ ៧ ឆ្នាំមកនេះ ដើម្បីប្រមូលយកប្រជាប្រិយភាពក្នុងការគាំទ្រពីសំណាក់ទស្សនិកជនទូទាំងអាស៊ី។
គួរឱ្យដឹងបន្ថែមថា តារាសម្ដែងប្រុស Liang Xue Feng កើតឆ្នាំ ១៩៩៥ គឺជាអ្នកខេត្ត Heilongjiang ប្រទេសចិន ដែលបានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាភាពយន្តទីក្រុងប៉េកាំង ហើយចាប់អាជីពចូលក្នុងវិស័យកម្សាន្តចិនក្នុងឆ្នាំ ២០១៦៕