Tono ស្រឡាំងកាំង ក្រោយនិយាយពាក្យប៉ុន្មានឃ្លា ស្រាប់តែ Koy សម្រក់ទឹកភ្នែកសស្រាក់
បើទោះបីជារវល់ការងារសិល្បៈយ៉ាងណាក៏ដោយ តែថ្មីៗនេះ Tono មានឱកាសចូលរួមនៅក្នុងកម្មវិធីរបស់តារាស្រី Koy ធ្វើឱ្យមហាជនបានញញឹម និង មានក្តីសុខទៀតតែម្តង ក្រោយបានឮលោកនិយាយរឿងរ៉ាងផ្ទាល់ខ្លួនមួយចំនួនទម្លាយនៅក្នុងកម្មវិធី។
ដោយឡែក អ្វីដែលមហាជនភ្ញាក់ផ្អើលជាទីបំផុតនោះគឺ ខណៈដំណើរការកម្មវិធីដែលមាន Tono ជាតារាកិត្តិយសនោះ មានឃ្លាមួយដែល Tono និយាយហើយ ធ្វើឱ្យពិធីករស្រី Koy សម្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។
ក្នុងនោះ Tono បាននិយាយទាក់ទងនឹងរឿងគូស្នេហ៍របស់លោកថា ៖ «Nychaa ជាមនុស្សស្រីម្នាក់ដែលល្អបំផុត មិនដឹងថាទៅរកអ្វីមកប្រៀបបាន Koy ដឹងអត់? ទោះថ្ងៃក្រោយអ្នកដែលក្បែរនាងមិនមែនជាខ្ញុំ ឬយ៉ាងណាក៏ដោយ តែសម្រាប់ខ្ញុំចង់បានតែម្យ៉ាងគឺ ចង់ឱ្យនាងមានក្តីសុខ ព្រោះនាងជានារីដែលរឹងមាំណាស់ មានទំនួលខុសត្រូវទាំងគ្រួសារ មិនសូវបានសម្រាកឡើយ»។
យ៉ាងណាមិញ ក្រោយ Tono និយាយបែបនេះភ្លាម ស្រាប់តែ Koy សម្រក់ទឹកភ្នែកតែម្តង ធ្វើឱ្យអ្នកនៅក្នុងឡានទាំងអស់ស្រឡាំងកាំង។ ទោះយ៉ាងណា ក្រោយឃើញបែបនេះហើយមិត្តៗ និង អ្នកគាំទ្រច្បាស់ជាយល់ចិត្តនាង ពោលគឺ នាងក៏ទើបតែជួបស្នេហ៍ប្រេះឆាបែកបាក់ធ្វើឱ្យមានរបួស៕