(វីដេអូ) តារាចម្រៀងច្រើនរូប ត្រៀមបង្ហើរសំនៀងក្នុងកម្មវិធីរត់ជាមួយ សាយ នៅខេត្តកែប
កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង Original Song លោក សាយ និង ជាស្ថាបនិកនៃកម្មវិធី «Run With Sai» បានបង្ហោះដំណឹងថ្មីមួយទៀត នៃការរត់នៅក្នុងទីរួមខេត្តកែប នៅខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។
ព្រឹត្តិការណ៍ថ្មីមួយទៀតនៃការបង្កើតឡើងដោយលោក សាយ នេះដែរ មានឈ្មោះថា «ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ» ឬ «KEP SEA-MOUNTAIN RUN» ដោយព្រឹត្តិការណ៍នេះ បង្កើតឡើងក្នុងគោលបំណងអបអរសាទរខួបទី ៧០ ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា ឆ្នាំ ២០២៣។
ក្នុងនោះ ព្រឹត្តិការណ៍ខាងលើ នឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានការចូលរួមសហការណ៍ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ និង ដៃគូសហការដទៃទៀត ជាពិសេសក្រុមការងារ Run With Sai បានជ្រើសរើស និង ទទួលបានការអនុញ្ញាតពី អាជ្ញាធរខេត្ត រៀបចំកម្មវិធីនេះនៅក្រុងកែប ដោយការចាប់ផ្ដើម និង បញ្ចប់ការរត់ នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងកែបជាលើកដំបូង។
ក្នុងនោះដែរ កាន់តែកៀកថ្ងៃរត់ជាផ្លូវការហើយនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកបានចុះឈ្មោះចូលរួមកម្មវិធី «ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ» ឬ «KEP SEA-MOUNTAIN RUN» ក៏ហាក់អន្ទះសារខ្លាំងណាស់ដែរ ក៏ព្រោះតែកម្មវិធីខាងលើមិនត្រឹមតែរត់ដើម្បីបានសុខភាពតែម្យ៉ាងនោះទេ ពោលគឺមានទាំងការកម្សាន្តថែមទៀតផង។
តួយ៉ាងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ពោលគឺមុនមួយថ្ងៃនៃកម្មវិធី លោក សាយ និង ក្រុមការងារក៏មានការរៀបចំទីតាំងបោះតង់សម្រាកជុំគ្នានាពេលរាត្រី ព្រមទាំងមាន Mini Concert ឈ្មោះថា «Acoustic Sitting Concert» មានការចូលរួមច្រៀងដោយលោក សាយ និង តារាចម្រៀង Original Song ៣ រូបទៀត រួមមាន កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា លោក ភីសេន និង លោក ខាយ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖