សៃ ហ្វុន រំភើបរហូតលាន់មាត់ឡើង ក្រោយបានរួមការងារលើដំបូងជាមួយតារាស្រីថៃក្នុងដួងចិត្តរូបនេះ នៅកម្មវិធីមួយ
ប្រិយមិត្តច្បាស់ជាដឹងហើយថា បរវកញ្ញា សៃ ហ្វុន លំដាប់រងទី ១ Miss Universe Cambodia 2023 ហើយក៏ជាបវរកញ្ញាមួយរូបពោរពេញទៅដោយសម្ថតភាព និង បទពិសោធនផងដែរ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ បរវកញ្ញារូបនេះបានចូលរួមក្នុងកម្មវីធី Fashion Show មួយ ហើយអ្វីដែលធ្វើឱ្យ សៃ ហ្វុន រំភើបចិត្តខ្លាំងនោះគឺរូបនាងបានជួបនឹងតារាសម្ដែងថៃដែលជានិមិត្តរូបរបស់ខ្លួន ដែលនេះការងាររួមគ្នាលើកដំបូងផងដែរ។
ពិតណាស់ សៃ ហ្វុន បានជួប និង បានរួមការងារជាមួយនាង Pancake Khemanit ជាកំពូលតារាសម្ដែងថៃល្បីមួយរូបដ៏មានបទពិសោធច្រើឆ្នាំក្នុងវិស័យភាពយន្តថៃ ហើយនាងក៏ជាអតីតតួឯកស្រីដ៏ល្បីមួយរូបប្រចាំប៉ុស្ដិ៍លេខ ៧ ផងដែរ។ ការជួបលើកដំបូងនេះ សៃ ហ្វុន បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង និង បានលើកឡើងថា តារាសម្ដែងស្រី Pancake Khemanit គឺជាតារានៅក្នុងចិត្តរបស់នាងជាយូរមកហើយ។
ជាមួយគ្នានោះ សៃ ហ្វុន ថែមទាំងបានបង្ហោះនៅលើផេកផ្លូវការរបស់នាង ក្រោយពីបានជួបជាមួយ Pancake ទៀតផងថា ៖ «និមិត្តរូបរបស់ខ្ញុំ ទីបំផុតថ្ងៃនេះខ្ញុំបានរួមការងារជាមួយអ្នកហើយ ពិតជារំភើបចិត្តខ្លាំងណាស់»៕