ចៃដន្យណាស់! តារាប្រុសស្រី ៣ រូបនេះ យកកូនៗទៅក្រេបចំណេះដឹងនៅសាលាអន្តរជាតិល្បីមួយ
កន្លងមក «ប្រជាប្រិយ» បានលើកយកនូវរឿងរ៉ាវជីវិតឯកជនរបស់សិល្បករ សិល្បការិនីល្បីៗជាច្រើនមកបង្ហាញ មិនថាជីវិតគ្រួសារ មុខរបរ ឬការចិញ្ចឹមបីបាច់ថែរក្សាកូនៗនោះទេ ដើម្បីឱ្យទស្សនិកជន កាន់តែស្គាល់ និង មានភាពជិតដិតជាមួយសិល្បករដែលខ្លួនស្រឡាញ់។
និយាយដល់ការបីបាច់ថែរក្សា និង ការអប់រំកូនចៅ សិល្បករដែលជាឪពុកម្ដាយគេ ក្រៅពីបង្ហាត់បង្រៀនកូនៗឱ្យធ្វើអំពើល្អ ចេះគោរព ចេះស្រឡាញ់បងប្អូន ស្រឡាញ់ក្រុមគ្រួសារ និង មនុស្សជុំវិញខ្លួននៅតាមផ្ទះហើយនោះ សិល្បករ សិល្បការិនីជាច្រើន ក៏បានបញ្ចូនកូនទៅសិក្សារៀនសូត្របក្រេបយកចំណេះវិជ្ជាពីសាលាល្អ ដើម្បីជាទន់ទៅថ្ងៃអនាគត។
ពិតជាចៃដន្យ ងាកមកសិល្បករ ៣ រូប រួមមាន តារាសម្ដែង សារាយសក្ខិណា, ពិធិករ ប៉ែន ចំរុង និង គ្រូបង្វឹកកម្មវិធី The Rapper Cambodia លោក ឡេង សុវណ្ណតារា ហៅ ខ្មែរ១ជីវិត បានយកកូនៗទៅរៀននៅសាលាអន្តរជាតិដ៏ល្បីមួយ គឺសាលាអន្តរជាតិ Brightstar International School of Phnom Penh។ ចៃន្យថ្ងៃមួយ សិល្បករទាំង ៣ បានជួបគ្នាពេលទៅយកកូនៗចេញពីសាលារៀន ធ្វើឱ្យពួកគេភ្ញាក់ផ្អើលមិនស្ទើរឡើយ៕
សារាយ សក្ខិណា
ប៉ែន ចំរុង
ខ្មែរមួយជីវិត