ញាក់ខ្លាំង! Na Ran លេងឈុតគ្រោងឆ្អឹងពណ៌មាសភ្លឺចែងចាំង ស្រឡាំងកាំងពេញឆាកកម្មវិធី
តារាសម្ដែងស្រី Na Ran ថ្មីៗនេះ បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ Elle Style Awards ឆ្នាំ ២០២៣ ដោយនាងបានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងឈុតសម្លៀកបំពាក់របស់នាងស្លៀកចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ។
ពិតណាស់ អ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះម្នាក់ៗពិតជាស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានឃើញតារាសម្ដែងស្រី Na Ran ស្លៀកនូវឈុតយ៉ាងចម្លែកដោយមានពាក់គ្រោងឆ្អឹងពណ៌សពីខាងក្រោយខ្នង។
គ្រោងឆ្អឹងពណ៌មាសស្រដៀងនឹងគ្រោងសត្វល្មូតរបស់ Na Ran បានធ្វើឱ្យមហាជននៅលើបណ្តាញសង្គម Weibo មានការភ្ញាក់ផ្អើល និង ប្លែកភ្នែកយ៉ាងខ្លាំង ព្រោះកម្រនឹងបានឃើញការបង្ហាញខ្លួនរបស់តារាស្រីដែលនិយមលេងម៉ូដខុសពីប្លែកពីគេណាស់ ក្រៅពីផ្តោតលើសម្រស់៕