(វីដេអូ) ទម្លាយសម្ពន្ធភាពមួយរវាងពិធីការិនី ហេង កែវនីតា និង Pey Pey Dy ដែលអ្នកគាំទ្រខ្លះមិនធ្លាប់ដឹង
ជាការពិតណាស់ មហាជននិយមតាមដានជីវិតតារាលើវិថីសិល្បៈ ច្បាស់ជាបានដឹងខ្លះមកហើយថា មានសិល្បករ សិល្បការិនីជាច្រើន ដែលជាសែស្រឡាយសាច់ឈាមនឹងគ្នា។
ក្នុងនោះ ក៏មានបងប្អូនសិល្បករ សិល្បការិនីខ្លះ បានបង្ហាញជាសាធារណៈពីក្រុមគ្រួសារ និង ខ្លះទៀតមានតែមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះដែលបានដឹង ព្រោះពួកគេកម្របានបង្ហាញពីសម្ពន្ធភាពសាច់ឈាមនេះនៅខាងក្រៅឡើយ។
តួយ៉ាង ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងចាប់អារម្មណ៍នឹងពិធីការិនី ហេង កែវនីតា បានបង្ហោះវីដេអូមួយបញ្ជាក់ប្រាប់អ្នកគាំទ្រពាក់ព័ន្ធនឹងលោក Pey Pey Dy។ ក្នុងនោះ ពិធីការិនី ហេង កែវនីតា បានបញ្ជាក់ថា នាង និង Pey Pey Dy គឺជាបងប្អូនជីដូនមួយនឹងគ្នា៕