រំភើបណាស់! មុនមកប្រកួតនៅកម្ពុជា Miss Planet ប្រេស៊ីល បាននិយាយពីកម្ពុជានូវតំបន់ទេសចរណ៍ជាច្រើនឱ្យពិភពលោកបានស្គាល់
កម្មវិធី Miss Planet International ជាកម្មវីធីមួយ ដែលបង្កើតឡើងដោយកូនខ្មែរ ហើយនៅក្នុងឆ្នាំនេះកម្មវិធីត្រូវបានគេដឹងថា មានបេក្ខភាពចូលរួមប្រកួតដល់ទៅ ៤៥ ប្រទេស ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅលើទឹកដីនៃប្រទេសកម្ពុជា។
អ្វីដដែលធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើល និង សប្បាយចិត្តខ្លាំង ជាពិសេសគឺប្រជាជនកម្ពុជាតែម្ដង ដោយគេបានឃើញបរវកញ្ញារបស់ប្រទេសប្រេស៊ីល ឈ្មោះ Loraine Lumatelli បានបង្ហោះវីដេអូនិយាយរៀបរាប់ពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាប្រាប់ទៅកាន់ពិភពលោកឱ្យគេបានដឹងកាន់តែច្បាស់បន្ថែមទៀត ពីតំបន់ប្រាសាទ ឆ្នេរសមុទ្រ និង កន្លែងដើរលេងផ្សេងៗទៀតដែលប្រទេសយើងមាន។
ក្រោយពីបរវកញ្ញារូបនេះបង្ហោះវីដេអូនេះរួច គេឃើញមានអ្នកគាំទ្ររបស់របស់កម្ពុជាជាច្រើបានចូលទៅបញ្ចេញមតិ ដោយក្ដីគោរព និង ស្រឡាញ់ចំពោះបរវកញ្ញារូប ដែលបានបង្ហាញកន្លែងទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោក៕