(វីដេអូ) ប្រវត្តិសាស្រ្ត Miss grand មីយ៉ាន់ម៉ា! Nini ហោះមកដល់ព្រលាននៅថៃភ្លាម អ្នកគាំទ្រភ្លូកទឹកភ្លូកដីចាំទទួល
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែកន្លងមក កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International 2023 ដែលប្រព្រឹត្តនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានរកឃើញម្ចាស់មកុដ ក៏ដូចជារងទាំង ៩ នាក់ហើយ ដែលត្រូវបន្តការងារជាមួយស្ថាប័ន MGI។
ជាមួយគ្នានោះដែរ ក្រោយប្រកួតចប់ប្រកាសរកឃើញអ្នកដែលស័ក្តិសមទៅនឹងមកុដហើយ នៅល្ងាចថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាទាំង ១០ រូប បានធ្វើដំណើរមកកាន់ប្រទេសថៃហើយ ដើម្បីបង្ហាញខ្លួនក៏ដូចជាបន្តការងារជាមួយស្ថាប័ន MGI។
គ្រាន់តែធ្វើដំណើរមកដល់ព្រលានយន្តហោះក្នុងទីក្រុងបាងកកភ្លាម ឃើញមានអ្នកគាំទ្រកកកុញអង្គុយចាំទទួលបវរកញ្ញាទាំង ១០ រូប។ បើងាកទៅមើលលំដាប់រងទី ១ MGI កញ្ញា NIni Lin Eain វិញ ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងណាស់ មានមហាជនគាំទ្រភ្លូកទឹកភ្លូកដី ដៃកាន់សុទ្ធតែទង់ជាតិមីយ៉ាន់ម៉ា ពោលគឺអាចនិយាយបានថា ជាប្រវត្តិសាស្រ្តតែម្តងសម្រាប់បវរកញ្ញា មីយ៉ាន់ម៉ា៕ សូមចុចខាងក្រោមដើម្បីទស្សនាវីដេអូ៖