សមសួន! កំលោះសង្ហា ណាក់ ពិសី និង ស្រីស្អាត លីវ ជីលី គ្រងឈុតប្រពៃណីយ៉ាងទាក់ទាញ អបអរបុណ្យអុំទូក
នៅមិនយូរទៀតនោះទេ ពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ នឹងឈានមកដល់ហើយ នៅថ្ងៃទី ២៦, ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
ដោយឡែក ងាកទៅកាន់ស្រីស្អាត ប្រុសសង្ហា ២ រូប គឺ កញ្ញា លីវ ជីលី និង លោក ណាក់ ពិសី បាន និង កំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកទាំង ២ បានចាប់ដៃគ្នាតែងឈុតប្រពៃណីយ៉ាងស្រស់សោភា។
ងាកទៅមើលអ្នកគាំទ្រវិញ ក្រោយឃើញតារាសំណព្វចិត្តគ្រងឈុតបុរាណស្រស់ស្អាតយ៉ាងនេះ ម្នាក់ៗបាននាំគ្នាបញ្ចេញមតិលើកសរសើរ និង ដាក់រូបបេះដូងយ៉ាងច្រើននៅក្រោមរូបដែលបានផុសនោះ៕