ព្រោះតែពាក្យរិះគន់ ធ្វើឱ្យ Preaw ប្រែខ្លួនឯងត្រឹមរយៈពេល ៤ ខែ ត្រឡប់ក្លាយជារាជិនីកំពូលសម្រស់វិញ
ដូចដែលប្រិយមិត្តបានដឹងហើយថា តារាសម្ដែងស្រី Preaw Tussaneeya ជាគ្រាប់ពេជ្រពន្លកថ្មីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ ។ ក្នុងនោះ ទម្រាំអាចក្លាយជាតារាសម្ដែងដែលល្បី និង មានកេរ្តិ៍ឈ្មោះដូចបច្ចុប្បន្ននេះ ស្រីស្រស់ Preaw ក៏ទទួលរងការរិះគន់មិនស្ទើរដែរ ជាពិសេសពាក់ព័ន្ធនឹងរូបសម្រស់។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីតារាស្រី Preaw បានឱ្យដឹងថា នាងជាមនុស្សដែលចូលចិត្តញ៉ាំច្រើន ជាពិសេសប្រភេទសាច់អាំងដូចជាសាច់ជ្រូកឡើងភ្នំជាដើម គឺនាងចូលចិត្តណាស់ តែដោយសារមានការរិះគន់ពេកទើបធ្វើឱ្យនាងត្រូវតមអាហារ ដោយពេលនេះនាងអាចសម្រកបាន ១០ គីឡូ ក្នុងរយៈពេលត្រឹម ៤ ខែ។
លើសពីនោះ នាងបន្តទៀតថា ដោយសារតែពាក្យរិះគន់ ពាក្យ Bully ទើបធ្វើឱ្យនាងត្រឡប់មកក្លាយជាមនុស្សស្រីម្នាក់ដែលចេះស្រឡាញ់ខ្លួនឯង និង មានសម្រស់ស្រស់ស្អាត ដោយពេលនេះនាងនឹងប្រុងប្រយ័ត្នការហូបចុកឱ្យបានល្អ និង ហាត់ប្រាណជាប្រចាំដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានភាពជឿជាក់៕