ជិតដល់ថ្ងៃបុណ្យអុំទូក! អ៊ឹម សុគន្ធា គ្រងឈុតបែបបុរាណកាន់ប្រទីបយ៉ាងស្អាតសមសួន
សល់តែ ២៤ ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែក៏នឹងមកដល់ហើយ ក្នុងនោះដែរ គេក៏បានឃើញមានសិល្បករខ្មែរមួយចំនួនឱ្យតែមុនបុណ្យប្រពៃណីខ្មែរតែងនិយមស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរ ដើម្បីអបអរសាទរក៏ដូចជាបង្ហាញនូវវប្បធម៌ដ៏ស្រស់ស្អាតរបស់ខ្លួន។
តួយ៉ាង នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ គេឃើញថា អ្នកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia បានចេញមកបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងឈុតប្រពៃណីខ្មែរដើម្បីត្រៀមអបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែខាងមុខនេះ។
ជាមួយនឹងឈុតសម្លៀកបំពាក់នោះ អ្នកស្រី អ៊ឹម សុគន្ធា បានបង្ហាញឱ្យឃើញពីប្រពៃណីបណ្ដែតប្រទីបរបស់ខ្មែរដែលមានតាំងពីបុរាណ រួមនឹងទីតាំងថតនៅមុខព្រះបរមរាជវាំងទៀតរឹតតែធ្វើឱ្យមានភាពស្រស់ស្អាត។
យ៉ាងណាមិញ បើតាមការបង្ហាះរបស់លោកស្រី អ៊ឹម សុគន្ធា កិ៏បានភ្ជាប់នឹង Caption យ៉ាងមានន័យថា ៖ «អបអរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ជិតមកដល់ហើយបងប្អូនប្រជាជនខ្មែរកុំភ្លេចមកចូលរួមអបអរទាំងអស់គ្នា»៕