ទើបឃើញស្រស់ស្រាយមួយរយៈ ស្រាប់តែពេលនេះ ណា សាឌី កំពុងប្រឈមនឹងជំងឺថប់អារម្មណ៍
ពិតណាស់ កាលពីមួយរយៈកន្លងទៅនេះ ពិធីការិនីវ័យក្មេង ណា សាឌី បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចាប់អារម្មណ៍ភ្ញាក់ផ្អើល និង បង្ហាញក្ដីបារម្ភខ្លាំងម្ដងហើយ ខណៈសុខៗឃើញនាងបង្ហោះសារទម្លាយពីអារម្មណ៍ និង ផ្លូវចិត្តរបស់ខ្លួន ហាក់ទន់ខ្សោយខ្លាំង ព្រោះតែនាងបានបាត់បង់របស់សំខាន់ៗក្នុងជីវិតក្នុងពេលមួយប៉ប្រិចភ្នែក។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដែលធ្វើឱ្យនាងឈឺចិត្តខ្លាំងស្ទើរតែកើតជំងឺផ្លូវចិត្តនេះ ណា សាឌី ក៏បានបង្ហោះសារទម្លាយប្រាប់ឱ្យមហាជនបានដឹងផងដែរ ព្រោះតែនាងត្រូវបានមនុស្សជំនិតដែលទុកចិត្ត និង អាណិតស្រឡាញ់បំផុត បានបំផ្លាញទំនុកចិត្តនាងទាំងស្រុង។
ក្រោយពីជួបរឿងរ៉ាវដ៏ឈឺចិត្តនេះហើយ គេក៏បានឃើញតារាស្រី ណា សាឌី ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ដែលនាងបានបង្ហោះរូបភាពជាបន្តបន្ទាប់ពីសកម្មភាពដើរលេងផ្ដិតរូបស្អាតៗរំសាយអារម្មណ៍យ៉ាងរីករាយស្រស់ស្រាយ ដែលជាថ្នាំព្យាបាលផ្លូវចិត្តបានយ៉ាងល្អ។
ដោយឡែក ស្រាប់តែ ថ្មីៗនេះ ណា សាឌី បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ភ្ញាក់ផ្អើល និង បារម្ភជាថ្មី ខណៈបានឃើញនាងបង្ហាញលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមឱ្យដឹងថានាងកំពុងតែកើតជំងឺថប់អារម្មណ៍ហៅថា Anxiety ថែមទាំងបានបង្ហាញថ្នាំដែលនាងញ៉ាំជាប្រចាំថ្ងៃទៀតផង៕