ដើមខែថ្មីលាភហូរចូល! Ploy Chompoo ចាយលុយផ្ទាល់ខ្លួន ទិញឡានថ្មីសន្លាង
តារាចម្រៀងស្រី Ploy Chompoo ជាតារាចម្រៀងស្រីថៃម្នាក់ដែលមានទាំងទឹកដម ទេពកោលស្យ និង សម្រស់។ បច្ចុប្បន្ន ស្រីស្រស់រូបនេះកំពុងតែមានឈ្មោះបោះសំឡេង និង មានការគាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស។
ដោយសារតែសមត្ថភាពចម្រុះ ជារៀងរាល់ថ្ងៃស្រីស្រស់ Ploy ជាប់រវល់នឹងការងារស្ទើរតែពុំមានថ្ងៃសម្រាកឡើយ នេះក៏ដោយសារតែនាងចង់សម្រេចនូវក្តីស្រមៃគឺអាចមានលទ្ធភាពក្នុងការទិញរថយន្តទំនើបដោយខ្លួនឯង។ តួយ៉ាងព្រោះតែការខិតខំកន្លងមក គ្រាន់តែចូលដើមខែថ្មីភ្លាម ស្រីស្រស់រូបនេះក៏ទិញឡានថ្មីភ្លែត ដើម្បីជាកាដូលើកទឹកចិត្តខ្លួនឯង។
ទន្ទឹមនឹងទទួលបានឡានថ្មីសម្រេចបានទៅតាមក្តីស្រមៃនេះ Ploy ពិតជាមានអារម្មណ៍រំភើបជាខ្លាំង ព្រោះថាកន្លងមកនាងពិតជាបានខិតខំប្រឹងប្រែងធ្វើការណាស់ទម្រាំបានរបស់ទាំងនេះមក។ ងាកទៅមើលអ្នកគាំទ្រវិញក៏បានបង្ហាញក្តីសាទរដល់ស្រីស្រស់ Poly ផងដែរ ទាំងស្អាត និង ពូកែ៕