(វីដេអូ) សម្ដែងប៉ះគ្នារឿងដំបូង! ស៊ីន យូប៊ីន និង នូ ឧសភា កាន់ដៃគ្នាចេញទៅថតដល់សិង្ហបុរី
ពិតណាស់ បើនិយាយពីលោក នូ ឧសភា និង កញ្ញា ស៊ីន យូប៊ីន សុទ្ធសឹងតែជាតារាសម្ដែងប្រុសស្រីដ៏មានប្រជាប្រិយភាព ដែលទទួលបានការគាំទ្រ និង សរសើរខ្លាំងជាមួយសមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសប់នៃសម្ដែងរបស់ពួកគេក្នុងតំណែងជាតួឯករៀងៗខ្លួន។
ដោយឡែក ថ្មីៗកន្លងទៅ តារាសម្ដែងប្រុសស្រីដ៏ឆ្នើមទាំងពីរនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវត្តមានរបស់អ្នកទាំងពីរសម្ដែងប៉ះគ្នាក្នុងខ្សែភាពយន្តខ្មែរជាលើកដំបូង គឺរឿង «ដឹកបេះដូងរកស្នេហ៍» ដែលអ្នកទាំងពីរ ដើរតួអង្គឯកប្រុសស្រីផងដែរ។
លើសពីនេះ អ្វីកាន់តែចាប់អារម្មណ៍ និង ប្លែកអារម្មណ៍ខ្លាំងចំពោះស្នាដៃក្នុងរឿងថ្មីនេះ ឃើញថាលោក នូ ឧសភា និង ស៊ីន យូប៊ីន បានចេញទៅថតឈុតខ្លះៗនៃសាច់រឿងនេះដល់ប្រទេសសិង្ហបុរី ទៀតផង ដែលធ្វើឱ្យមហាជនកាន់តែអន្ទះសាចង់ទស្សនាសាច់រឿងថាល្អមើលយ៉ាងណា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖