លើកនេះប្រុសស្អាត Oab បញ្ជាក់ច្បាស់ៗថាកំពុងសិក្សាមើលចិត្តថ្លើមគ្នាជាមួយ Prang
ថ្មីៗនេះ មហាជនហាក់ចាប់ក្រសែភ្នែកសម្លឹងមើលគូរបស់តារាស្រី Prang និង អ្នកកំលោះសង្ហា Oab Oabnithi មិនឈប់ឡើយ បន្ទាប់ពីអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលខ្លាំងមិនដូចមិត្តធម្មតា ដែលមហាជនសង្ស័យពីទំនាក់ទំនងនេះខ្លាំង។
បើងាកទៅមើលអ្នកកំលោះ Oab Oabnithi ហាក់មិនប្រកែកឡើយក្រោយមហាជនផ្គូផ្គង ពិសេសគេសង្កេតឃើញមួយរយៈនេះអ្នកកំលោះរូបនេះបង្ហាញខ្លួនក្បែរ Prang ស្ទើរគ្រប់ពេល ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ រូបគេថែមទាំងកាន់បាច់ផ្កាទៅ Surprise នាងដល់កន្លែងធ្វើការទៀតផង។
ដោយឡែក បន្ទាប់ពីបង្ហាញសកម្មភាពស្វីតៗដាក់ខាងស្រីហើយ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Oab Oabnithi បានចេញមុខទម្លាយការពិតដោយផ្ទាល់ខ្លួនឯងហើយ។ ក្នុងនោះលោកបានរៀបរាប់ថា ៖ «សម្រាប់ទំនាក់ទំនងខ្ញុំ និង Prang មានភាពស្និទ្ធស្នាលគ្នាជាងមុន ហើយពួកខ្ញុំទាំងពីរក៏កំពុងតែសិក្សាគ្នាបន្ថែម ដើម្បីឱ្យស្គាល់គ្នាជាងមុនដែរ ពិសេស បើនិយាយឱ្យចប់ទៅជីវិតខ្ញុំមួយរយៈនេះមានក្តីសុខណាស់»៕