Mai Davika ហៅមិត្តសម្លាញ់មកជប់លៀងផ្ទះថ្មី ក្នុងនោះមានតារាពីប៉ុស្តិ៍លេខ ៣ ម្នាក់គត់
កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងស្រី Mai Davika បានរៀបចំកម្មវិធីជប់លៀងយ៉ាងសប្បាយរីករាយមួយក្នុងថ្ងៃបុណ្យ Halloween ដោយបានអញ្ជើញពួកម៉ាកជិតស្និទ្ធប៉ុន្មាននាក់ចូលរួមផឹកស៊ីសប្បាយជាមួយគ្នានៅផ្ទះថ្មីរបស់នាង ដែលទើបតែសាងសង់រួចរាល់អស់ប្រមាណជា ២០០ លានបាត ស្មើនឹងប្រមាណជិត ៦ លានដុល្លារអាមេរិក។
ជាមួយគ្នានោះ ស្រីស្រស់ Mai Davika ក៏បានអញ្ជើញមិត្តភក្តិដ៏ស្និទ្ធម្នាក់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃមកដែរ គឺស្រីស្រស់ Mint Chalida ។ ជាការពិតតារាសម្ដែងស្រី Mai Davika និង តារាស្រី Mint ជាមិត្តសម្លាញ់គ្នាមកជាយូរហើយ អ្នកទាំងពីរជាមិត្តល្អតែងនឹករឭកគ្នាមិនដែលភ្លេច។
ទន្ទឹមនឹងបង្កើតកម្មវិធីសប្បាយហើយមានមនុស្សជាទីស្រឡាញ់នៅក្បែរខ្លួន មិនថាសង្សារ និង មិត្តភក្តិ បានធ្វើឱ្យស្រីស្រស់ Mai Davika រីករាយជាខ្លាំង ដោយបានបង្ហោះរូបភាពតែងខ្លួនពាក់ស្លាបមេអំបៅពោរពេញដោយក្តីសុខក្នុងបណ្ដាញសង្គមអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង ធ្វើឱ្យមហាជនចូលទៅបញ្ចេញមតិសរសើរ និង ពេញចិត្តព្រោងព្រាត៕