ស្រឡាញ់គ្នាមក ២ ឆ្នាំ តែ Alek និង Bow មិនធ្លាប់ធ្វើរឿងនេះរួមគ្នាឡើយរហូតអ្នកគាំទ្ររអ៊ូ
ធ្មេចបើកៗ ពេលនេះចំណងស្នេហ៍តារាប្រុសរូបសង្ហា Alek Teeradecth និង ស្រីស្រស់ Bow Maylada ទាក់ទងគ្នាបានរយៈពេល ២ ឆ្នាំហើយ។ ក្នុងរយៈពេលដែលកំពុងតែមើលចិត្តមើលថ្លើម និង ប្រើឈ្មោះជាសង្សារនឹងគ្នានេះ គេសង្កេតឃើញថាអ្នកទាំងពីរតែងបានបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមករហូត។ ជាពិសេស រូបភាពសាកថ្មជីវិតនៅក្រៅប្រទេសរបស់អ្នកទាំងពីរគឺមានជាបន្តបន្ទាប់ រហូតធ្វើឱ្យអ្នកគាំទ្រឃើញហើយចង់លើសជាតិស្ករ និង លួចច្រណែន។
ដ្បិតថាស្រឡាញ់គ្នាមក ២ ឆ្នាំក៏ពិតមែន តែមកទល់ពេលនេះគេពុំឃើញអ្នកកំលោះ Alek និង ស្រីស្រស់ Bow រួមការងារជាមួយគ្នាឡើយ មិនថាការសម្ដែង ឬ កម្មវិធីក្រៅទូទៅ គឺគូស្នេហ៍មួយគូនេះពុំធ្លាប់បានរួមការងារជាមួយគ្នាម្តងនោះទេ។
ជាមួយនឹងស្រឡាញ់គ្នាបាន ២ ឆ្នាំតែពុំធ្លាប់រួមការងារនឹងគ្នានេះ អ្នកកំលោះ Alek បានឱ្យដឹងថា ៖ «មូលហេតុដែលលោកមិនដែលរួមការងារជាមួយ Bow ក៏ព្រោះតែតារាងម៉ោងការអ្នកទាំងពីរមិនត្រូវគ្នា។ ពិសេស សង្សាររបស់លោកគឺការងាររវល់ខ្លាំងរកតែពេលដកឃ្លាពុំសូវបានផង ដូចនេះទើបពុំបានចេញការងាររួមគ្នា»៕