ក្លាយជាអ្នកម្តាយកូន ២ កែវ ចាន់និមល ពោលផ្ដាំស្រីៗកុំពូកែដើរអួតរឿងបានប្តីល្អ ព្រោះហេតុផលមួយនេះ
នៅក្នុងសង្គមសិល្បៈកម្ពុជា គ្រួសារពិធីការិនី កែវ ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាគ្រួសារដ៏មានសុភមង្គល ដោយតារាស្រីរូបនេះ មានស្វាមីស្រឡាញ់ថ្នាក់ថ្នម មានកូនប្រុសស្រីឆ្លាតវាងវៃ រស់នៅក្នុងជង្រុកទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានផ្ទះធំទ្រនំខ្ពស់ មានគ្រួសារប្រកបដោយភាពកក់ក្ដៅ។
ទន្ទឹមនឹងមានជីវិតសឹងតែពេញបរិបូរដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន ស្រាប់តែនៅសុខៗ កែវ ចាន់និមល បានបង្ហោះសារផ្ដែផ្ដាំដ៏គួរឱ្យចាប់អារម្មណ៍មួយដល់សុភាពនារីដទៃ កុំឱ្យដើរអួតប្រាប់គេថាខ្លួនជាមនុស្សស្រីសំណាង ឬជាមនុស្សស្រីដែលប្ដីស្រឡាញ់ស្ទើរលេបជាដើម ព្រោះថាបើយើងទៅដើរប្រាប់គេបែបនេះ មានន័យថា យើងមិនមានចំណុចទាំងអស់នោះឡើយ។
ក្នុងសារដែលអ្នកម៉ាក់អភិជន កែវ ចាន់និមល បង្ហោះនោះ មានអត្ថន័យថា ៖ «កុំព្យាយាមប្រាប់គេថាយើងជាមនុស្សសំណាង ជាមនុស្សមានក្តីសុខ ជាមនុស្សស្រីដែលប្តីស្រឡាញ់ខ្លាំងអី ព្រោះពេលព្យាយាមនិយាយកាន់តែច្រើន បញ្ជាក់ថាយើងខ្វះទាំងអស់នោះកាន់តែច្រើន»៕