(វីដេអូ) ហេង បូនីកា លំដាប់រងទី ២ MUC 2022 និយាយទាំងអួលដើម-កពីមនុស្សសំខាន់ម្នាក់ ធ្វើឱ្យនាងមានឈ្មោះក្នុងសិល្បៈ
តារាសម្ដែងស្រីវ័យក្មេង ដាវ ដាវីកា បច្ចុប្បន្ននាងហាក់កាន់តែបោះជំហានយ៉ាងជោគជ័យនៅក្នុងវិស័យសិល្បៈ ដោយក្រៅពីការងារថតកុន ស្រីស្អាតរូបនេះក៏ក្ដោបបានការងារថតស្ពតពាណិជ្ជកម្ម និង ការងារស្ថិតក្នុងរង្វង់សិល្បៈផ្សេងៗទៀតជាច្រើនផងដែរ។
លើសពីនេះ ឃើញថា កញ្ញា ដាវ ដាវីកា តែងទទួលបានការចាប់អារម្មណ៍សរសើរពីអ្នកគាំទ្រជាមួយសមត្ថភាពផ្សេងៗរបស់នាងក្នុងវិស័យសម្ដែង ព្រមទាំងរូបសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់ក្រមិចក្រមើមរបស់នាងផងដែរ។
យ៉ាងណាមិញ ក្រៅពីវិស័យសម្ដែងភាពយន្ត ដាវ ដាវីកា ក៏បានប្រឡូកចូលវិស័យបវរកញ្ញាដែរ ដោយបច្ចុប្បន្ននាងជាប់ឈ្មោះជាបវរកញ្ញាលំដាប់រងទី ២ នៃកម្មវិធី Miss Universe Cambodia 2022។
ដោយឡែក ថ្មីៗកន្លងទៅ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវីដេអូរបស់កញ្ញា ដាវ ដាវីកា និយាយក្នុងកិច្ចសម្ភាស «VTalk Confession» ដែលទម្លាយទាំងអួលដើម-កពីទឹកចិត្តដ៏ល្អប្រពៃរបស់មនុស្សសំខាន់ម្នាក់ នៅពីក្រោយភាពជោគជ័យលើវិស័យសម្ដែងរបស់នាង។
ក្នុងនោះ ដាវ ដាវីកា បានរៀបរាប់ឱ្យដឹងថាមនុស្សសំខាន់ម្នាក់នោះជាបងប្រុសបង្កើតរបស់នាង ដែលបានជួយជ្រោមជ្រែងលើកទឹកចិត្ត ត្រួសត្រាយផ្លូវឱ្យនាងដើរលើវិថីសិល្បៈបាន សុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន លះបង់កម្លាំងកាយចិត្តដើម្បីប្អូនស្រី ពេលរៀនចប់បរិញ្ញាបត្រហើយ សុខចិត្តស៊ូទៅធ្វើការងារនៅកន្លែងថតកុនលើកទឹកឱ្យគេ ដើម្បីរកផ្លូវឱ្យប្អូនស្រីបានថតរឿងនឹងគេដែរ៕