Kimbely ទម្លាយរឿងមិននឹកស្មានមួយ ទាក់ទងនឹងការសង់ផ្ទះថ្មីសម្រាប់រស់នៅពេលរៀបការហើយ
បន្ទាប់ពីរៀបការរួចមិនបានប៉ុន្មាន ពេលនេះគូស្វាមីភរិយាថ្មីថ្មោង Mark Prin និង ស្រីស្រស់ Kimberley បានរៀបចំទទួលកាដូថ្មីទៀតហើយ ដោយផ្ទះដែលនាងចំណាយពេលជាង ១ ឆ្នាំធ្វើនោះ ទីបំផុតរួចរាល់ និង ចូលទៅនៅបានហើយ ពិតជាស្កឹមស្កៃគួរឱ្យចង់រស់នៅណាស់។
អ្វីដែលសំខាន់ គ្រាន់តែផ្ទះថ្មីរួចរាល់ចូលទៅនៅភ្លាម ថ្មីៗនេះ Kimberley បានទម្លាយរឿងរ៉ាវអាថ៌កំបាំងមួយប្រាប់ដល់អ្នកគាំទ្រដោយឥតលាក់លៀមថា ការពិតទៅនាងពិតជាជឿលើជំនឿណាស់ សូម្បីតែផ្ទះរបស់នាងធ្វើ ឬ ដីដែលនាងសាងសង់ផ្ទះលើនោះ ក៏នាងមើលហុងស៊ុយដែរ ពោលគឺនាងជឿទៅលើទឹក ដី ភ្លើង ខ្យល់តែម្តង។
មួយវិញទៀត គ្រូទាយប្រាប់ថា បន្ទប់គេងធ្វើខាងណាល្អនាងក៏ធ្វើតាម សូម្បីតែបន្ទប់សម្រាប់កូនក៏នាងមើលដែរ គេប្រាប់ថាគួរឱ្យកន្លែងណាដើម្បីឱ្យកូនរៀនពូកែ នាងក៏ជឿ និង ធ្វើតាមដូចគ្នា៕