ឈុតណាក៏ញាក់! ពេជ្រ វត្តីសារ៉ាវឌ្ឍី យកឈុតទាំងនេះស្លៀកនៅវៀតណាម ខ្ញង់ៗហើយស្អាតខ្លាំង
បវរកញ្ញា ពេជ្រ វត្តសារ៉ាវឌ្ឍី អាចចាត់ទុកជាតារាស្រីដែលកំពុងទទួលបានភាពជោគជ័យខ្លាំងទាំងវិស័យបវរកញ្ញា និង វិស័យភាពយន្ត ដែលមួយរយៈចុងក្រោយចាប់តាំងពីទទួលបានតំណែងជា 5th Runner Up Miss Grand International មក កញ្ញាកាន់តែមានស្ទុះទីផ្សារខ្លាំង និង ទទួលបានការស្រឡាញ់គាំទ្រពីមហាជនគ្រប់ស្រទាប់ទាំងក្នុង និង ក្រៅប្រទេស។
ជាមួយគ្នានោះ អ្វីដែលតែងធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ និង សរសើរខ្លាំង ខណៈពេលដែលបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាលើឆាកបវរកញ្ញា ជារឿយៗកញ្ញាតែងបញ្ចេញរូបភាពលើបណ្ដាញសង្គមក្នុងឈុតដ៏ស្រស់ស្អាតៗរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
យ៉ាងណាមិញ កាលពីរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International 2023 បានប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅឯប្រទេសវៀតណាម ដោយមានការចូលរួមយ៉ាងច្រើនកុះករ។ ជាពិសេសទៅទៀតនោះ គេក៏សង្កេតឃើញមានវត្តមានរបស់អ្នកគ្រប់គ្រងកម្មវិធី MGC អ្នកនាង អ៊ឹម សុគន្ធា រួមជាមួយនឹងលំដាប់រងទាំង ៤ របស់កម្មវិធី Miss Grand Cambodia 2023 ជាពិសេសទៅទៀតនោះគឺ Miss Grand Cambodia 2022 ហើយក៏ជា Miss Grand International 2022 លំដាប់រងទី ៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងកម្មវិធីនោះផងដែរ។
ដោយឡែក ក្នុងរយៈពេលប៉ុន្មានថ្ងៃដែលបវរកញ្ញារូបស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅកម្សាន្តនៅប្រទេសវៀតណាមនោះ មហាជនអ្នកគាំទ្រជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើឈុតនីមួយៗរបស់ វត្តី ដែលបានស្លៀកទាំងក្នុងកម្មវិធី និង ដើរលេងបែបធម្មតាៗ។ ចង់ដឹងថា ឈុតទាំងនោះស្រស់ស្អាតយ៉ាងណាលើដងខ្លួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី រីករាយទស្សនាខាងក្រោម៖