មិនធ្លាប់មានរឿងអាស្រូវសោះ! Yoo Jae Suk បែរមករងថ្មបាក់ ព្រោះចង់ការពារ G-Dragon
ករណីស្តេចរ៉េប K-Pop ដ៏មានឥទ្ធិពល G-Dragon ត្រូវបានប៉ូលិសស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនកាលពីពេលថ្មីៗកន្លងទៅនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េ។
ទោះយ៉ាងណាក៏ដោយ មិនមែនតែ G-Dragon ម្នាក់ទេ ដែលធ្វើឱ្យមហាជនក្តៅស្លឹកត្រចៀកនោះ ក៏មានមិត្តជិតស្និទ្ធរបស់តារាប្រុសរូបនេះផងដែរ ត្រូវបានមហាជនរិះគន់មិនដកមាត់ បន្ទាប់ពីពួកគេចេញមុខចង់ការពារ G-Dragon ក្រោយជាប់ខ្លួនក្នុងរឿងអាស្រូវប្រើប្រាស់គ្រឿងញៀន។
ក្នុងនោះ អ្នកដែលចេញមុខការពារ G-Dragon គឺមានពិធីករដ៏ល្បី Yoo Jae Suk ជាបុគ្គលមួយរូបដែលមានជីវិតឯកជនផ្ទាល់ខ្លួនយ៉ាងស្អាតស្អំ មិនដែលនាំខ្លួនចូលក្នុងរឿងអាស្រូវមិនល្អម្ដងនោះឡើយ ប៉ុន្តែលោកបែរមករងថ្មបាក់ដោយត្រូវបានគេរិះគន់ថាជួយ G-Dragon លាងខ្លួនឱ្យស្អាតដើម្បីបន្តអាជីពសិល្បៈ ទោះមានរឿងអាស្រូវមិនល្អជាប់ខ្លួន។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេ ដែលពិធីករល្បីរូបនេះចេញមុខការពារលើសមាជិក BIGBANG។ ដូចជាកាលពីឆ្នាំ ២០១១ លោកបានជួយ G-Dragon សាងរូបភាពវិជ្ជមានមកវិញ បន្ទាប់ពីតារាប្រុសរូបនេះ មានរឿងអាស្រូវជក់បារីបង្កភាពភ្ញាក់ផ្អើលដល់សាធារណជនម្ដងរួចមកហើយ៕