(វីដេអូ) ក្រោយធ្វើបុណ្យកូនចប់ ម្តាយឧកញ៉ា ឈាង រ័ត្ន ស្រែករកយុត្តិធម៌ឱ្យកូនប្រុសរឿងល្បីថាជំពាក់បំណុលគេ
ក្រោយពីការចាកចេញដោយការធ្វើអត្តឃាតរបស់ឧកញ៉ា ឈាង រ័ត្ន អតីតអគ្គនាយកក្រុមហ៊ុនសម្រស់ធម្មជាតិ និង ត្រូវជាស្វាមីរបស់រាជិនីចិត្តធម៌ ស្រីអូន កាលពីល្ងាចថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ មកដល់ពេលនេះនៅតែធ្វើឱ្យមហាជន ជាពិសេសក្រុមគ្រួសារហាក់មិនទាន់អាចទទួលយកបាននៅឡើយនោះទេ។
ក្នុងនោះដែរ ពិធីបុណ្យសព ៧ ថ្ងៃ និង ១០០ ថ្ងៃ របស់ឧកញ៉ា ឈាង រ័ត្ន ក៏បានរៀបចំរួចរាល់ហើយដែរ ដោយមានការរៀបចំចំនួន ២ រោង ដោយមួយរៀបចំដោយក្រុមគ្រួសារបងប្អូនបង្កើត និង មួយរោងទៀតរៀបចំដោយអ្នកនាង ស្រីអូន ជាភរិយា។
បើទោះជាពិធីបុណ្យសពបានបញ្ចប់ហើយក្តី តែរឿងរ៉ាវបានលេចឮជាបន្តបន្ទាប់ ដោយដំណឹងចុងក្រោយនេះគេល្បីថាឧកញ៉ា ឈាង រ័ត្ន បានជំពាក់បំណុលគេ។ យ៉ាងណា ស្រាប់តែនៅយប់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ម្តាយបង្កើតរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញមកបង្ហោះវីដេអូនៅលើគណនីហ្វេសប៊ុក ស្រែករកយុត្តិធម៌ដល់កូនប្រុសពាក់ព័ន្ធនឹងរឿងបំណុល ព្រមទាំងបានស្នើសុំរកការពិត ថាមូលហេតុអ្វីបានជាកូនប្រុសរបស់គាត់ឈានដល់ការធ្វើអត្តឃាតខ្លួនឯងបែបនេះ៕