មិនឱ្យរំលងទេ! អ្នកម៉ាក់កូន ២ សារាយ សក្ខណា តែងខ្លួនខ្មោច Mummy ប្លែកភ្នែកខ្លាំង
Halloween គឺជាពិធីបុណ្យមួយដែលបណ្តាប្រទេសជាច្រើនតែងតែនិយមប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៣១ ខែតុលា ហើយបុណ្យនេះដែរ អ្នកនិយមលេងនោះគេតែងឃើញមានការតុបតែខ្លួនប្លែកៗគួរឱ្យចាប់អារម្មណ៍ណាស់។
ងាកមកកម្ពុជាយើង បុណ្យមួយនេះក៏មានគេនិយមចូលរួមលេងកម្សាន្តដែរ ដោយមានការតុបតែងខ្លួនប្លែកៗគួរឱ្យចាប់អារម្មណ៍មិនចាញ់បណ្តាប្រទេសប៉ែកអឺរ៉ុបឡើង។ តួយ៉ាងថ្មីៗនេះ គេឃើញអ្នកនាង សារាយ សក្ខណា ដែលជាតារាក្នុងរង្វង់សិល្បៈកម្ពុជាក៏បានតុបតែងខ្លួនជាមួយឈុតបែបខ្មោចអេសុីប ដែលគេនិយមហៅថាខ្មោច Mummy គឺពិតជាទាក់ទាញប្លែកពីសិល្បករដទៃ មើលទៅគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។
ចង់ដឹងថា អ្នកម៉ាក់កូន ២ សារាយ សក្ខណា តុបតែងខ្លួនគួរឱ្យខ្លាចហើយប្លែកយ៉ាងណានោះ ទស្សនារូបភាពជាមួយ «ប្រជាប្រិយ» ដូចតទៅ៖