តារាថៃ Pancake បង្ហាញខ្លួនដើរក្នុងកម្មវិធី Fashion Show មួយនៅកម្ពុជា បង្កការភ្ញាក់ផ្អើលខ្លាំង
ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយនូវតារាសម្ដែង Pancake Khemanit ដែលមានទាំងរូបសម្រស់ និង សមត្ថភាពក្នុងការសម្ដែង ព្រមទាំងទេពកោសល្យជាច្រើនទៀតផ្នែកសិល្បៈ។ តួយ៉ាងតារាសម្ដែងស្រីរូបនេះឧស្សាហ៍មកប្រទេសកម្ពុជាណាស់ ពេលខ្លះនាងមកចូលរួមកម្មវិធី Event ឱ្យក្រុមហ៊ុនមួយចំនួន និង ផលិតផលផ្សេងៗ។
ដោយឡែកកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាសម្ដែងថៃ អ្នកនាង Pancake បានមកប្រទេសកម្ពុជាជាថ្មីម្ដងទៀត ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយវត្តមានរបស់តារាសម្ដែងស្រីរូបនេះនៅឯព្រលានយន្តហោះអន្តជាតិភ្នំពេញ។
ធ្វើដំណើរមកកម្ពុជាលើកនេះ Pancake ទទួលបានការអញ្ជើញឱ្យចូលរួមដើរក្នុងកម្មវិធី Fashion Show មួយ ដែលមានឈ្មោះថា De Showroom ហើយក៏មានការចូលរួមពីអ្នកសិល្បៈក្នុងប្រទេសជាច្រើននាក់ផងដែរ។
ក្រឡែកទៅមើលឈុតដែលតារាសម្ដែងថៃ អ្នកនាង Pancake Khemanit បានស្លៀកនៅក្នុងកម្មវិធីបង្ហាញម៉ូដមួយនេះ គឺពិតជាប្រណីត ស្រស់ស្អាតទាក់ភ្នែក ជាមួយបទពិសោធដើរម៉ូដរាល់ឆ្នាំ ការលេងទឹកមុខ និង ភាពជឿជាក់ ធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន៕