ចំណាយលុយទាំងខ្ទាស់ៗ! ទីបំផុត ប្ដីប្រពន្ធ Mark-Kim បានចូលរស់នៅផ្ទះថ្មីហើយ
បន្ទាប់ពីចំណាយពេលសាងសង់ប្រមាណជា ១ ឆ្នាំមក នៅទីបំផុតផ្ទះក្នុងក្តីស្រមៃរបស់កំពូលតារាសម្ដែងប្រុសស្រីថៃប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Mark Prin និង ស្រីស្រស់ Kimberley បានសាងសង់ និង រៀបចំរួចរាល់ហើយ ដោយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ តារាប្រុសស្រីគូនេះបានរៀបចំពិធីឡើងផ្ទះចប់សព្វគ្រប់ហើយដូចគ្នា។
បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលជាយូរនេះដែរ ពេលនេះគូស្វាមីភរិយាអ្នកទាំងពីរ បានជញ្ជូនឥវ៉ាន់ចូលទៅរស់នៅហើយ។ បើងាកទៅមើលទិដ្ឋភាពទាំងក្នុង និង ក្រៅផ្ទះរបស់អ្នកទាំងពីរវិញពិតជាប្រណីតធំទូលាយណាស់ ពិសេស ទិដ្ឋភាពជុំវិញផ្ទះពោរពេញទៅដោយរុក្ខជាតិខៀវខ្ចីគួរឱ្យចង់រស់នៅ។
យ៉ាងណាមិញ គ្រាន់តែចូលទៅរស់នៅថ្ងៃដំបូងភ្លាម អ្វីដែលនឹកស្មានមិនដល់នោះ Kimberly បានបង្ហើបរឿងហួសចិត្តមួយថា ចូលទៅនៅដំបូងនាងគ្មានបានគេងឡើយ ដោយសារតែសត្វសុនខរបស់នាងស្រែកយំខ្លាំង ព្រោះពួកវាមិនទាន់សុំានឹងកន្លែងថ្មី៕