មុនគេ! ដា ដាវ តែងជាតួកូនក្រមុំ ក្នុងរឿង «Corpse Bride» អបអរថ្ងៃ Halloween ទាក់ភ្នែកខ្លាំង
នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ជាថ្ងៃបុណ្យ Halloween ដែលជាបុណ្យខ្មោចប៉ែកអឺរ៉ុបដ៏ល្បីមួយ ដែលត្រូវគេប្រារព្ធឡើងស្ទើរទូទាំងពិភពលោក។ ក្នុងនោះដែរ ក្រឡេកមើលមហាជនខ្មែរវិញ ក៏ដូចជាតារាប្រុសស្រីខ្មែរជាច្រើន បានឃើញធ្វើការតុបតែងធ្វើជាខ្មោចលេងស្ទីលថតរូបបង្ហោះលើបណ្ដាញសង្គមរៀងៗខ្លួន។
ដោយឡែក ងាកមើលតារាស្រីកំពូលនិយមស្ទីលលេងខ្លួនប្លែកៗហាយសូរ ដា ដាវ វិញ ក៏មិនឱ្យខកខានដែរ ក្នុងឱកាសបុណ្យ Halloween ដ៏ល្បីមួយនេះ ក៏បានឃើញតារាស្រីរូបនេះ បានបញ្ចេញរូបភាពជាច្រើនសន្លឹកអបអរថ្ងៃបុណ្យនេះ ដែលបានថតតុបតែងខ្លួនជាខ្មោចស្រីក្រមុំ ក្នុងរឿង «Corpse Bride» លេងទឹកមុខយ៉ាងសាហាវគួរឲ្យខ្លាចព្រឺសម្បុរ។
ទន្ទឹមនឹងនោះ រូបភាពទាំងនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ដែលធ្វើការស៊ែរបន្តគ្នា ព្រមទាំងសរសើរពីតារាស្រីរូបនេះហាយសូរ ពូកែរកនឹកបង្កើតស្ទីលតុបតែងខ្លួនបានប្លែកៗ និង ទាក់ទាញខ្លាំង៕