រូបថតបង្អួតសម្រស់របស់ Yu Shuxin នៅប៉ារីស កំពុងរងការរិះគន់ដូចទឹកបាក់ទំនប់ ព្រោះនំបុ័ង ២ ដើម
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីចិនរូបស្រស់ Yu Shuxin បានបង្ហោះរូបថតបង្អួតសម្រស់ចាយរាងយ៉ាងទាក់ទាញនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ប៉ុន្តែរូបថតសន្លឹករបស់នាងទាំងនោះ បែរជាបង្កឱ្យមានចម្រូងចម្រាសច្រើន បណ្តាលឱ្យមានមតិសាធារណជនមានការវែកញែកនៅលើបណ្តាញសង្គម Weibo។
ក្នុងនោះ ឃើញថាមានមតិមិនពេញចិត្តច្រើនបានប្រឆាំងនឹងស្រីស្អាត Shuxin ដោយនិយាយថា នាងមិនងាយខ្ជះខ្ជាយលើចំណីអាហារ ក៏ព្រោះតែនំបុ័ង ២ ដើម ដែលនាងយកទៅរូបថតបានដាក់ផ្ទាល់នឹងដីតាមផ្លូវដើរសាធារណៈ។
ហើយមតិទាំងនោះបានរីករាលដាលច្រើនឡើងមិនចេះចប់ រហូតដល់ក្រុមការងាររបស់តារាស្រីរូបនេះ បានបង្ហោះរូបថតដែល Shuxin បានឈរញ៉ាំនំបុ័ងនោះ ក្នុងន័យចង់ពន្យល់ថា នាងមិនបានបោះចោលនំបុ័ងនោះ ដូចការចោទប្រកាន់ថានាងមិនញ៉ាំនោះទេ។
ប៉ុន្តែទោះជាយ៉ាងណា នៅតែមានមតិឈ្លោះប្រកែកគ្នាមិនចប់ និយាយដដែលៗពីរឿងនំបុ័ង ២ ដើមដែលនាងកាន់ថតនៅឯទីក្រុងប៉ារីស ពេញពាសពេញបណ្តាញសង្គមក្នុងប្រទេសចិន៕