លាក់មុខយូរ! ឥឡូវគូស្នេហ៍ Min បង្ហាញមុខច្បាស់ៗហើយ ឡើងផ្អើលអ្នកគាំទ្រពេញឆាក
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រី Min Pechaya បានប្រកាសដំណឹងល្អថានាងកំពុងតែមានអ្នកស្អំបេះដូងថ្មីបន្ទាប់ពីចែកផ្លូវជាមួយនឹងសង្សារចាស់បាន ២ ឆ្នាំ។ ដ្បិតថាមានស្នេហាថ្មីមែន តែកន្លងមកស្រីស្រស់រូបនេះ នៅមិនទាន់បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈឡើយ ពោលគឺនាងបានត្រឹមតែបង្ហាញរូបភាពព្រិលៗមើលមិនច្បាស់ប៉ុណ្ណោះ ដែលហេតុតែងនាំឱ្យមហាជនចង់ឃើញរូបពិត។
ជាមួយគ្នានោះ Min Pechaya ក៏ធ្លាប់បានបង្ហើបម្តងរួចមកហើយដើម្បីជម្រះមន្ទឹលរបស់មហាជន ដោយនាងបានទម្លាយថា នាងពុំបានបិទបាំងអ្វីឡើយ គ្រាន់តែនាងពុំសូវបង្ហាញនៅលើបណ្ដាញសង្គមនានា ព្រោះថាគូស្នេហ៍នាងជាមនុស្សក្រៅរង្វង់សិល្បៈ ដូចនេះមិនសូវជាចូលចិត្តការបង្ហោះរូបអ្វីឡើយ។
ទោះយ៉ាងណា ក្រោយបិទបាំងមុខអស់មួយរយៈមក ទីបំផុត គូស្នេហ៍ Min Pechaya បង្ហាញខ្លួនជាផ្លូវការឱ្យមហាជនអ្នកគាំទ្របានឃើញហើយ ដោយបានបង្ហាញនៅក្នុងថ្ងៃដែលមិត្តស្រីទទួលដំណែងជា BA ផលិតផល Up & Under កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ រួមទាំងមានបាច់ផ្កាដ៏ស្រស់ស្អាតមក Suprise មិត្តស្រីថែមទៀតផង៕