អ្នកគាំទ្រនៅតែលើកទឹកចិត្តដល់ ភឹម ស្រីនោ ទោះមិនបានចូល Top ក្នុងកម្មវិធី MIG 2023 នៅវៀតណាម
កាលពីរាត្រីយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី Miss Grand International 2023 ត្រូវបានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើបរវកញ្ញា Luciana Fuster តំណាងឱ្យប្រទេស Peru។
ដោយឡែក សម្រាប់កញ្ញា ភឹម ស្រីនោ នៅក្នុងការប្រកួតនោះ នាងធ្វើបានយ៉ាងល្អហើយក្នុងនាមតំណាងឱ្យកម្ពុជា ហើយថ្វីដ្បិតតែនាងមិនបានចូល Top មួយណានៅក្នុងកម្មវិធីក៏ដោយ តែ ភឹម ស្រីនោ នៅតែទទួលគាំទ្រ និង ការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រកម្ពុជាដដែល។ ជាក់ស្តែងមានមិតរបស់អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តដល់នាង មិនត្រឹមតែអ្នកគាំទ្រក្នុងប្រទេសទេ សូម្បីក្រៅប្រទេសក៏បានលើកទឹកចិត្តដល់រូបនាងផងដែរ។
ពិតប្រាកដណាស់ មានមតិយ៉ាងច្រើន ជាពិសេសអ្នកគាំទ្រ ភឹម ស្រីនោ បានលើកឡើងថា ទោះមិនបានឈ្នះមកុដ ឬ ចូលក្នុង Top ណាមួយក្តី តែ ភឹម ស្រីនោ បានយកឈ្នះទឹកចិត្តអ្នកគាំទ្រកម្ពុជាយ៉ាងច្រើន ហើយសូម្បីតែបរវកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានផ្ដល់ទឹកចិត្តដល់នាងដូចគ្នាដែរ៕