រកឃើញហើយ! ម្ចាស់រាជិនីគ្រងមកុដ MGI 2023 បានទៅលើស្រីស្អាតមកពីប្រទេស PERU
នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International 2023 ដែលប្រព្រឹត្តនៅប្រទេសវៀតណាម បានប្រកួតវគ្គផ្ដាច់ព្រ័ត្រ និង ស្វែងរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand International ប្រចាំឆ្នាំ ២០២៣ នេះហើយ គឺបានទៅលើនាង Luciana Fuster ប្រទេស PERU។
យ៉ាងណាមិញ ក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនេះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមតាមដានវិស័យបវរកញ្ញាទូទាំងពិភពលោកបានបង្ហាញការអបអរសាទរដោយការពេញចិត្តចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Grand International 2023 គឺបានទៅលើបវរកញ្ញាមកពីប្រទេស PERU ដែលនាងជាបវរកញ្ញាទទួលជ័យលាភីបន្ទាប់ពីប្រទេស Brazil នាង Isabella Menin ម្ចាស់មកុដឆ្នាំ ២០២២។
សម្រាប់បេក្ខភាពជើងខ្លាំងទាំង ៤ រូបទៀត ដែលទទួលបានជ័យលាភីរងទី ១ បានទៅលើស្រីស្អាតមកពីប្រទេស Myanmar, ជ័យលាភីរងទី ២ បានទៅស្រីស្អាតពីប្រទេស Colombia, ជ័យលាភីលំដាប់រងទី ៣ បានទៅលើស្រីស្អាតមកពី USA និង ជ័យលាភីលំដាប់រងទី ៤ បានទៅលើស្រីស្អាតពី Vietnam៕