Hwang Jung Eum ប៊ិះលែងលះស្វាមីធ្លាប់រួមរស់នឹងគ្នា ៨ ឆ្នាំ តែមានមូលហេតុមួយឱ្យនាងដូរចិត្តវិញ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Hwang Jung Eum បានបង្ហាញខ្លួនក្នុងនាមជាតារាកិត្តិយសក្នុងកម្មវិធី « My Little Old Boy» ហើយបានបើកចំហអំពីអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងអតីតកីឡាករវាយកូនហ្គោល Lee Young Don ដែលអ្នកទាំងពីរបានរៀបការសាងគ្រួសារជាមួយគ្នា គិតមកដល់បច្ចុប្បន្នមានរយៈពេល ៨ ឆ្នាំមកហើយ។
ក្នុងនោះដែរ តារាស្រីរូបនេះក៏បាននិយាយអំពីព័ត៌មានចចាមអារ៉ាមកាលពីឆ្នាំ ២០២០ ដែលនាងបានប្រកាសថានាងកំពុងរៀបចំនីតិវិធីលែងលះតាមច្បាប់។
តែទោះជាយ៉ាងណា មកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ តារាស្រីវ័យ ៣៨ រូបនេះ ក៏បាននិយាយបើកចំហជាសាធារណៈអំពីការលែងលះថា៖ «ពេលនេះ ខ្ញុំ និង ស្វាមីបានផ្សះផ្សាគ្នាហើយ ឥលូវនេះពួកយើងនៅតែរួមរស់នៅជាប្តី-ប្រពន្ធ ក្រោមកំបូលតែមួយដដែល»។
ជាមួយគ្នានោះ តារាស្រី Hwang Jung Eum បាននិយាយមូលហេតុដែលនាងសម្រេចចិត្តផ្សះផ្សាគ្នាវិញ ព្រោះក្រោយពេលនាងប្រកាសថានឹងលែងលះស្វាមី ឪពុកម្ដាយនាងបែរជាខ្វល់ខ្វាយតែពីប្តីនាងប៉ុណ្ណោះ ហើយគាត់ក៏បានហៅគ្រួសារទាំងសងមកនិយាយជុំគ្នាផងដែរ។
លើសពីនេះ នាងក៏បានបង្ហាញពីអារម្មណ៍ពិតរបស់នាងចំពោះស្វាមីថានាង នៅតែស្រឡាញ់ទឹកចិត្តស្វាមីនាងដដែល បើទោះជានាងពេលខ្លះចូលចិត្តនិយាយស្តីគំរោះគំរើយក៏ដោយ៕