ពិតជាស្រស់ស្អាតខ្លាំង! សំណាង អេលីណា ស្លៀកឈុតហូលផាមួងខ្មែរ ក្នុងវគ្គ Close Interview
គិតមកដល់ពេលនេះសល់ត្រឹមតែ ១ ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំ Miss International 2023 នឹងមកដល់ថ្ងៃផ្តាច់ព្រ័ត្រហើយ ពោលគឺនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ ដោយពេលនេះកម្មវិធីកំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញក្នុងការចម្រាញ់យកជើងខ្លាំងម្នាក់ ដើម្បីអាចក្លាយជារាជិនីគ្រងមកុដ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ កម្មវិធី Miss International 2023 បានមកដល់វគ្គ Close Interview ហើយអ្វីដែលជាទីចាប់អារម្មណ៍នោះ គឺឈុតរបស់កញ្ញា សំណាង អេលីណា ពិតជាស្រស់ស្អាតខ្លាំង ដោយកញ្ញាបានស្លៀកពាក់ឈុតបង្ហាញពីហូលផាមួងខ្មែរ។
ការគ្រងឈុតនេះដែរ គឺជាឱកាសមួយដែលកញ្ញាលើកបង្ហាញឱ្យជាតិសាសន៍ដទៃបានស្គាល់ថាអ្វីជារបស់ខ្មែរ ជាមួយគ្នានេះសង្កេតឃើញថាមានការគាំទ្រ មិនថាជនជាតិ និង អន្តរជាតិ បានលើកសរសើរបវរកញ្ញាកម្ពុជាក្នុងការស្លៀកពាក់បែបនេះ ដែលមើលទៅគឺសមរម្យ ស័ក្តិសមជានារីខ្មែរពិតៗ៕