(វីដេអូ) ភឹម ស្រីនោ រលីងរលោងទឹកភ្នែក បានស្រីស្អាតលំដាប់រងទាំង ៤ ទៅលើកទឹកចិត្តដល់វៀតណាម
កម្មវិធី Miss Grand International 2023 នឹងមកដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅក្នុងយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ ដែលធ្វើឱ្យអ្នកគាំទ្រកម្មវិធីមួយនេះ ទទឹងរង់ចាំមើលថាតើបរវកញ្ញារបស់ប្រទេសណា នឹងអាចគ្រងមកុដឆ្នាំ ២០២៣ តពីកញ្ញា Isabella Menin បរវកញ្ញារបស់ប្រទេស ប្រេលស៊ីល។
ដោយឡែកសម្រាប់បរវកញ្ញារបស់ប្រទេសកម្ពុជាវិញ កញ្ញា ភឹម ស្រីនោ ទទួលបានការស្រឡាញ់ និង គាំទ្រយ៉ាងកក់ក្ដៅពីអ្នកគាំទ្រ ព្រមទាំងគ្រួសារ MGC 2023 ដែលបវរកញ្ញាជ័យលាភីរងទាំង ៤ រូប បានមកលើកទឹកចិត្តដល់រូបនាង រហូតធ្វើឱ្យបរវកញ្ញារូបនេះទប់ទឹកភ្នែកមិនបានឡើយ ខណៈដែល ស្រីនោ កំពុងត្រៀមខ្លួនសមជាមួយកម្មវិធី នៅលើទឹកដីប្រទេសវៀតណាម។
យ៉ាងណាមិញ ក្រោយពីអ្នកគាំទ្របានឃើញនូវវីដេអូនេះហើយ គ្រប់គ្នាពិតជាសប្បាយចិត្ត និង ប្រាប់ថាជូនពរឱ្យ ស្រីនោជោគជ័យក្នុងរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ ជាពិសេសអ្នកគ្រប់គ្នារំភើបចិត្តជាមួយការស្រឡាញ់ និង ការគាំទ្រដ៏កក់ក្ដៅពីបវកញ្ញា Top 4 ដែលមានចំពោះ ភឹម ស្រីនោ៕