ផ្អើលអ្នកគាំទ្រ! ប្រកួត Miss Grand ឆ្នាំនេះ លំដាប់រង MGC 2023 ទាំង ៤ រូប ទៅគាំទ្រផ្ដល់កម្លាំងចិត្ត ភឹម ស្រីនោ ដល់វៀតណាម
ពិតណាស់ នៅមិនប៉ុន្មានម៉ោងទៀត ពោលគឺនៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International 2023 នឹងចាប់ផ្ដើមប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដោយជាពេលវេលាមួយដែលមហាជនអ្នកគាំទ្របានទន្ទឹងរង់ចាំទស្សនានៃការប្រកួតដ៏អស្ចារ្យនេះ ដែលនឹងរកឃើញម្ចាស់ជ័យលាភីគ្រងមកុដប្រចាំឆ្នាំ ២០២៣ នេះ។
យ៉ាងណាមិញ ងាកមកមើលបវរកញ្ញាកម្ពុជាយើង ភឹម ស្រីនោ ក៏បានធ្វើការត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃវគ្គប្រកួតផ្ដាច់ព្រ័ត្រនេះ ដែលនាងទទួលបានគាំទ្រផ្ដល់កម្លាំងចិត្តពីបណ្ដាអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនផងដែរ។
ដោយឡែក នៅថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរ អ្វីកាន់តែធ្វើឱ្យគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញបវរកញ្ញា Miss Grand Cambodia 2023 លំដាប់រងទាំង ៤ រូប គឺលំដាប់រងទី ១ កញ្ញា កុយ អេនណា, លំដាប់រងទី ២ កញ្ញា អ៊ិន លក្ខិណា, លំដាប់រងទី ២ កញ្ញា ស៊ូ ស្រីនីត និង លំដាប់រងទី ៤ កញ្ញា ណងនិត បានធ្វើដំណើរទៅជួយគាំទ្រ និង ផ្ដល់កម្លាំងចិត្តដោយផ្ទាល់ដល់បវរកញ្ញា ភឹម ស្រីនោ នៅប្រទេសវៀតណាមផងដែរ៕