ទៅដល់វៀតណាម ពេជ្រ វត្តីសារ៉ាវឌ្ឍី រាយមន្តស្នេហ៍ ត្រូវម្ដាយធម៌ហៅញ៉ាំបាយយ៉ាងកក់ក្ដៅ
ប្រិយមិត្តច្បាស់ជាបានដឹងហើយថា បរវកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី MGC 2022 ដែលតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរ ក្នុងកម្មវិធី Miss Grand International ឆ្នាំ ២០២២ នៅតែដិតជាប់ក្នុងចិត្តអ្នកគាំទ្រជានិច្ច។
ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រទេសវៀតណាម ដើម្បីគាំទ្រដល់ ភឹម ស្រីនោ ក្នុងការប្រកួត Miss Grand International 2023។ ក្នុងការបង្ហាញខ្លួននេះ វត្តី ទទួលបានការស្រឡាញ់ និង គាំទ្រពីបណ្ដាប្រជាជនវៀតណាមជាច្រើន មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែម្ដាយធម៌របស់ វត្តី ដែលជាអ្នកគ្រប់គ្រងការប្រកួតកម្មវិធី Miss Grand នៃខេត្ត Lamphun ក្នុងប្រទេសថៃនោះគឺ អ្នកនាង Pitchy ក៏បាននាំបរវកញ្ញាប្រចាំខេត្តរបស់ខ្លួន និង ក្រុមការងារ ណាត់ជួប វត្តី ដែលជាកូនស្រីធម៌ទៅញ៉ាំបាយជុំគ្នាដែរ។
លើសពីនេះម្ដាយធម៌របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបជាមួយសារដ៏គួរឱ្យរំភើបមួយ ដល់កូនធម៌ទាំងពីររបស់ខ្លួនក្នុងគណនីហ្វេសប៊ុកថា៖ «Dinner Vietnamese food with my 2 beautiful daughter» ព្រមទាំងរូបភាពជាច្រើនសន្លឹកទៀត ដែលអ្នកគាំទ្រវិស័យបរវកញ្ញាជាច្រើន ទាំងប្រទេសថៃ និង ខ្មែរ ចូលមកបញ្ចេយមិត្តយ៉ាងរំភើប ក្រោយពីឃើញរូបភាពទាំងនេះ៕