ចាប់ច្រឡំបវរកញ្ញា! អគ្គនាយិកា MGC អ៊ឹម សុគន្ធា សម្ញែងសម្រស់លើទឹកដីវៀតណាម ស្អាតញាក់
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International 2023 ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្នុងនោះមហាជនអ្នកគាំទ្រ កំពុងរង់ចាំអ៊ុតមើលថា តើ Miss Grand មកពីប្រទេសណាបានឈានទៅដល់ Top និង ជាម្ចាស់មកុដឆ្នាំនេះ។
ងាកទៅក្រៅកម្មវិធីបន្តិច ក្រឡេកទៅមើលអ្នកនាង អ៊ឹម សុគន្ធា អគ្គនាយិកា Miss Grand Cambodia 2023 ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមរួចរាល់ហើយដែរ។ ក្នុងនោះ អ្វីដែលមហាជនកំពុងចាប់អារម្មណ៍ គឺរូបសម្រស់ស្រស់សោភារបស់អគ្គនាយិករូបនេះ។
តួយ៉ាង ទៅដល់ទឹកដីប្រទេសវៀតណាមប៉ុន្មានថ្ងៃ អ្នកនាង អ៊ឹម សុគន្ធា បានបង្ហោះរូបភាព សម្ញែងសម្រស់ក្នុងស្ទីលស្អាតប្លែក មិនចាញ់បវរកញ្ញានោះឡើយ៕