ក្តៅៗ! អតីតប្តី Pat Napapa ត្រូវដោះលែងពីគុកនៅល្ងាចនេះ ក្រោយជាប់ឃុំជាង ៣ ឆ្នាំ
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះសារព័ត៌មានកម្សាន្តថៃជាច្រើនបានចេញផ្សាយពីរឿងក្តីអតីតស្វាមីតារាសម្ដែងស្រី Pat Napapa ជុំវិញរឿងក្តីជួយដូរគ្រឿងញៀន និង លាងលុយកង្វក់ ដោយពេលនេះតុលាការបានសម្រេចក្តីដោះលែងលោក Benz Racing ឱ្យចេញពីគុកហើយក្រោយពីឃុំខ្លួនក្នុងពន្ធនាគារគ្រប់ចំនួន ៣ ឆ្នាំ និង ៤ ខែ ។
នេះបើតាមការឱ្យដឹងបន្ថែមពីសារព័ត៌មានក្នុងស្រុក លោក Benz Racing ដែលជាអតីតស្វាមីតារាសម្ដែងស្រី Pat Napapa ត្រូវបានតុលាការនៃសាលាឧទ្ធរណ៍រកឃើញថាពុំមានភស្តុតាងគ្រប់គ្រាន់ ហើយក៏ឱ្យឃុំឃាំងរយៈពេល ៣ ឆ្នាំ និង ៤ ខែ រហូតពេលនេះ លោក Benz ក៏បានឃុំខ្លួនគ្រប់ចំនួនដូចនេះនៅវេលាម៉ោង ៦ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នេះនឹងមានការដោះលែងហើយ។
ទន្ទឹមនឹងតុលាការសម្រេចក្តីលើកលែងទោសនេះ គេឃើញថា ម្តាយរបស់លោក Benz ពិតជាសប្បាយរីករាយជាខ្លាំងរួមនឹងសាច់ញាតិផងដែរ ហើយនៅល្ងាចនេះលោកស្រីនឹងទៅទទួលកូនប្រុសនៅពន្ធនាគារ៕