Win Metawin ប្រាប់ពីអារម្មណ៍ត្រង់ៗចំពោះ Toey ពេលប្រកាសបានរួមការងារជាមួយគ្នា
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយនូវតារាសម្ដែងរូបសង្ហារបស់ស្ថានីយទូរទស្សន៍ GMM នោះគឺលោក Win Metawin ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ តារាសម្ដែងប្រុសរូបនេះ បានចូលរួមក្នុងកម្មវិធី Event ផលិតផលមួយ។
ក្នុងនោះអ្នកសារព័ត៌ជាច្រើនបានចូលរួម ហើយក៏បានសួរនាំអំពីការងាររបស់តារាប្រុសរូបនេះ ហើយក៏បានសួរពីចំណាប់អារម្មណ៍របស់តារាប្រុសរូបនេះ ក្រោយពីបានដំណឹងថានឹងរួមការងារជាមួយរៀមច្បង Toey Jarinporn មានអារម្មណ៍បែបណាដែរ? ភ្លាមៗនោះ Win បានឆ្លើយថា៖ «សប្បាយចិត្តណាស់ ដែលបានរួមការងាជាមួយគាត់ ហើយជាកិត្តិយសខ្លាំងណាស់សម្រាប់រូបខ្ញុំ ដែលបានធ្វើការជាមួយគាត់ ព្រោះកន្លងមកពួកយើងបានជួបគ្នាហើយក្នុងកម្មវិធីជាច្រើន»។
អ្នកសារព័ត៌មានសួរបន្តទៀតថា៖ «បានដឹងទេពីបញ្ហាដែលមានអ្នកគាំទ្រមិនសូវពេញចិត្ត ចំពោះរឿងនេះដែលត្រូវប្ដូរតួសម្ដែងមកជា Toey វិញ»? តារាប្រុសរូបនេះបានឆ្លើយតបថា៖ «ខ្លួនមិនបានដឹងទេ អំពីបញ្ហាដែលអ្នកគាំទ្រមិនបានពេញចិត្ត រឿងប្ដូរតួសម្ដែងនេះ ម្យ៉ាងវិញទៀតគ្រប់យ៉ាងស្ថិតនៅក្នុងការត្រៀមការណ៍នៅឡើយទេ ដូចនេះចង់ឱ្យអ្នកទាំងអស់គ្នារងចាំមើលសិន ព្រោះមានការផ្លាស់ប្ដូរច្រើន ហើយនេះជាវគ្គ ២ ផងដែរ មានតែរង់ចាំមើលទាំងអស់គ្នាសិនទេ»៕