ផ្អាកសម្ដែងសំងំមើលថែកូន ៨ ឆ្នាំ! ទីបំផុត Aimee Chan ប្រកាសវិលចូលប្រឡូកសិល្បៈម្ដងទៀត
ប្រិយមិត្តអ្នកតានដានវិស័យភាពយន្តហុងកុង ពិតជាបានស្គាល់មកហើយ តារាសម្ដែងស្រីហុងកុងកូនកាត់កាណាដា Aimee Chan ដែលជាភរិយារបស់តារាសម្ដែងប្រុសហុងកុងជើងចាស់ Moses Chan បច្ចុប្បន្ននាងបានក្លាយជាអ្នកម្ដាយកូន ៣ នាក់ និងជាមេផ្ទះដ៏ល្អ ហើយស៊ូបោះបង់ចោលអាជីពក្នុងសិល្បៈអស់ ៨ ឆ្នាំ ដើម្បីយកពេលវេលាមកមើលថែគ្រួសារ។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ TV Queen បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសថា Aimee Chan នឹងវិលត្រឡប់មកកាន់អាជីពជាតារាសម្ដែងវិញម្ដងទៀត ហើយធានាថានឹងមិនធ្វើឱ្យទស្សនិកជនខកចិត្តនោះទេ។
គួររំឭកផងដែរថា Aimee Chan បានចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈដំបូងក្នុងនាមជាតារាបង្ហាញម៉ូដ បន្ទាប់ពីនាងទទួលបានជ័យលាភីបរវកញ្ញាហុងកុង ឆ្នាំ ២០០៦ ក្រោយមកទៀតប្រជាប្រិយភាពរបស់នាង ក៏ចាប់រីកសុះសាយ ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន នាពេលកន្លងមក៕