រាង Goal! តារាស្រី ២ ដួង វ័យល្បាក់ ៤០ ឆ្នាំហើយ តែថែរាងមួយអ៊េម មើលចង្កេះមួយក្តាប់ៗស្អាតខ្លាំងណាស់
មហាជននិយមតាមដាន និង គាំទ្រតារាស្រីៗនៅក្នុងសិល្បៈ មិនថាវិស័យណាមួយនោះឡើយប្រាកដជាធ្លាប់បានសង្កេតឃើញខ្លះហើយថាមានសិល្បការិនីមួយចំនួន បើទោះជាវ័យកើនពីមួយឆ្នាំទៅមួយឆ្នាំក្តី តែសម្រស់ម្នាក់ៗនៅតែស្រស់ស្អាត។
ជាក់ស្តែង ក្រឡេកទៅមើលសិល្បការិនី ២ រូប រួមមានអ្នកនាង ពេជ្រ សោភា និង អ្នកនាង កែវ ស្រីនាង បើទោះម្នាក់ៗមានវ័យល្បាក់ ៤០ ឆ្នាំហើយក្តី តែក្រឡេកទៅមើលសម្រស់ និង រូបរាង នៅតែថែទាំបានយ៉ាងល្អ ចង្កេះតូចមួយក្តាប់មិនប្រែប្រួលសោះឡើយ។
១. អ្នកនាង កែវ ស្រីនាង
បើទោះជាមានវ័យ ៤១ ឆ្នាំហើយក្តី តែអ្នកនាង កែវ ស្រីនាង ហាក់មិនប្រែសម្រស់ទៅណាសោះឡើយ។ តួយ៉ាងបើនិយាយពីចង្កេះរបស់អ្នកនាង កែវ ស្រីនាង ក៏នៅតែថែរក្សាបានយ៉ាងល្អតូចច្រឡឹងគួរឱ្យស្រឡាញ់។
២. អ្នកនាង ពេជ្រ សោភា
តារាចម្រៀង ពេជ្រ សោភា នៅក្នុងឆ្នាំនេះមានវ័យ ៤០ ឆ្នាំហើយ។ ក្នុងនោះវ័យកាន់តែកើន តែអ្នកនាង ពេជ្រ សោភា កាន់តែថែរក្សារាង Goal ទំហំ S ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរដល់អ្នកនាងយ៉ាងខ្លាំង៕