ក្រោយបានជួបអាយដលលើកដំបូង! ដេវីដ អ៊ឹងហាវ ទម្លាយខ្ទេចពីចរិតរបស់ Jungkook នៅខាងក្រៅ
កាលពីរាត្រីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ម៉ាក់ប្រេនដ៏ល្បី Calvin Klein (CK) បានធ្វើកម្មវិធីមួយមានឈ្មោះថា «Calvin Klein’s Fall/Winter 2023» នៅឯទីក្រុង Tokyo ប្រទេសជប៉ុន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗ ជួរមុខលំដាប់ប្រទេសជាច្រើននាក់ ជាពិសេសគឺតារាលំដាប់ពិភពលោក ហើយក៏ជាទូតសុឆន្ទៈរបស់ CK ពោលគឺ Jungkook សមាជិកកូនពៅនៃក្រុមចម្រៀង BTS។
ដោយឡែក ក្រឡេកទៅមើលវត្តមានរបស់សិល្បករ សិល្បការិនីកម្ពុជាក្នុងកម្មវិធីនោះវិញ ក៏មានតារា ២ ដួងតំណាងប្រទេសកម្ពុជាយើងផងដែរ ដោយមានដូចជាកញ្ញា ស៊ីន យូប៊ីន និង លោក ដេវីដ អ៊ឹងហាវ ហើយថែមទាំងមានវត្តមានរបស់ កញ្ញា ស៊ីន ជេននី ប្អូនស្រីរបស់ ស៊ីន យូប៊ីន ទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេទាំង ៣ ថែមទាំងបានឃើញ និងនៅជិត Jungkook ជាខ្លាំងតែម្ដង។
យ៉ាងណាមិញ ថ្ងៃបន្ទាប់ពីកម្មវិធីបានចប់សព្វគ្រប់ហើយ លោក ដេវីដ អ៊ឹងហាវ បានចេញវីដេអូទម្លាយពីអារម្មណ៍ដ៏រំភើប និង ប្រាប់ពីអត្តចរិតនៅខាងក្រៅដ៏ឃ្យូតរបស់ Jungkook ថា ៖ «Jungkook ពិតជាឃ្យូតខ្លាំងមែនទេន! ដោយសារតែពេលនោះ Jungkook បាននៅតំបន់សម្រាប់ VVIP រីឯ លោក ដេវីដ និង សិល្បករជាច្រើនផ្សេងទៀតនៅត្រឹមតំបន់ VIP តែប៉ុណ្ណោះ។ ហើយតំបន់ VVIP និង VIP គឺមានរនាំងឃាំងពីតំបន់ដែលទស្សនិកជន ព្រមទាំងអ្នកគាំទ្រកំពុងឈរ ប៉ុន្តែ Jungkook បានឈរអើតអើមតាមរនាំងដែលគេឃាំងនោះ ជាមួយនឹងកាយវិការ និង ទឹកមុខដ៏ឃ្យូតតែម្ដង»។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ ដេវីដ អ៊ឹងហាវ ខាងក្រោម៖