កូនស្រីធំកម្ពស់ម្ដាយ សុខ សោម៉ាវត្តី ត្អូញត្អែររឿងសម្រស់ កាន់តែចាស់ជាងមុន
ភ្លេចៗត្រចៀកតែប៉ុន្មានឆ្នាំ ពេលនេះកូនស្រីបណ្ដូលចិត្តរបស់តារាសម្ដែងស្រីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី មានអាយុខ្ទង់ជាង ១០ ឆ្នាំហើយ ចំណែកឯរូបរាងកាយរបស់នាង ក៏ហាក់ធំពេញរូបពេញរាង កម្ពស់កម្ពរក៏ខ្ពស់ស្អាត សាច់ឈាមភ្លឺថ្លាដូចមនុស្សពេញវ័យទៅហើយ។
មួយរយៈចុងក្រោយនេះ សុខ សោម៉ាវត្តី កាន់តែបង្ហោះរូបភាព និង សារពេញចិត្តចំពោះកូនស្រីញឹកញាប់ខ្លាំងទ្វេដង ព្រោះថាពេលកូនស្រីកាន់តែធំពេញរូបរាង អ្នកជាម្ដាយកាន់តែស្រឡាញ់មើលថែទាំកូន ពេញចិត្តចំពោះរូបសម្រស់កូនកាន់តែខ្លាំង។
ម្ដងជាពីរដង អ្នកនាង សុខ សោម៉ាវត្តី បានថតរូបជាមួយកូនស្រីជាទីស្រឡាញ់បង្ហោះនៅលើគណនីហ្វេសប៊ុក ដែលរូបថតរបស់ម្ដាយកូនអ្នកពីរ មើលទៅប្រៀបដូចជាបងប្អូន ព្រោះថាពេលនេះកូនស្រីនាង មានកម្ពស់ខ្ពស់ចង់ស្មើម្ដាយទៅហើយ ថែមទាំងមានរូបរាងមុខមាត់ស្អាតកាត់រកម្ដាយបេះបិទ។
ជាមួយនឹងការធំពេញវ័យរបស់កូនស្រី ងាកមក សុខ សោម៉ាវត្តី ក៏តែងត្អូញត្អែរជារឿយៗថា ពេលនេះនាងកាន់តែចាស់ហើយ ព្រោះមានកូនស្រីធំទន្ទឹមខ្លួនហើយ ប៉ុន្ដែសម្រាប់អ្នកគាំទ្រវិញ មើលទៅឃើញតារាស្រីរូបនេះ នៅតែក្មេងស្អាតមិនជិនណាយដដែល៕