ស្រស់ដូចផ្កា! ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្លៀកឈុតបែបនារីខ្មែរស្អាតសមសួន បង្ហាញខ្លួននៅវៀតណាម
កម្មវិធី Miss Grand International ឆ្នាំ ២០២៣ បានឈានចូលមកដល់វគ្គ ប្រកួតឈុតតំណាងជាតិហើយ កាលពីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងប្រទេសវៀតណាម។
ក្នុងនោះ គេឃើញវត្តមានកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាបរវកញ្ញាតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតក្នុងកម្មវិធី MGI ឆ្នាំ ២០២២ ក៏បានទៅចូលរួមលើកទឹកចិត្តដល់កញ្ញា ភឹម ស្រីនោ ដែលតំណាងឱ្យប្រទេសកម្ពុជានៅក្នុងឆ្នាំនេះផងដែរ។
យ៉ាងណាមិញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រើសរើសឈុតបែបបុរាណលាយសម័យតាមបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដើម្បីស្លៀកចូលរួមក្នុងកម្មវិធីនេះ។
តួយ៉ាងឃើញថាបរវកញ្ញារូបនេះទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ក្រោយពីឃើញរូបនាងស្លៀកឈុតបែបនារីខ្មែរ ដែលមានទាំងអ្នកគាំទ្រក្នុងប្រទេស និង ក្រៅប្រទេសចូលមកសរសើរ បន្ទាប់ពីវត្តីបានបង្ហោះរូបថតនៅក្នុងគណនី Instagram ផ្ទាល់ខ្លួន។
ក្រឡេកមកមើលពីសម្រស់ និង ឈុតដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានជ្រើសយកមកស្លៀកទាំងស្អាត និង សក្តិសមយ៉ាងខ្លាំង៕