![(វីដេអូ) អ៊ឹម ជីវ៉ា ហួសចិត្តរឿងវីដេអូចែកចាយព្រលឹងឧកញ៉ា ឈាង រ័ត្ន ចូលរូបគេផ្តេសផ្តាស](https://www.popular.com.kh/wp-content/uploads/2023/10/Va.jpg)
(វីដេអូ) អ៊ឹម ជីវ៉ា ហួសចិត្តរឿងវីដេអូចែកចាយព្រលឹងឧកញ៉ា ឈាង រ័ត្ន ចូលរូបគេផ្តេសផ្តាស
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តាមដាននូវរឿងរ៉ាវនៃការធ្វើអត្តឃាតឧកញ៉ា ឈាង រ័ត្ន ដែលជាស្វាមី អ្នកនាង ស្រីអូន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣ ច្បាស់ជាបានជ្រាបហើយថា មកដល់ពេលនេះពិធីបុណ្យសព ៧ ថ្ងៃ របស់ឧកញ៉ាក៏បានរៀបចំរួចរាល់ហើយដែរ។
យ៉ាងណា ក្រោយពិធីបុណ្យសពបានបញ្ចប់រួចរាល់សព្វគ្រប់តាមប្រពៃណី ស្រាប់តែមហាជនក៏បានឃើញអ្នកស្និទ្ធស្នាល និង បុគ្គលមួយចំនួនបានបង្ហោះសារលើបណ្តាញសង្គមថា ឧកញ៉ា ឈាង រ័ត្ន មកពន្យល់សប្តិប្រាប់បែបនេះ បែបនោះ និង មានខ្លះបង្ហោះវីដេអូឧកញ៉ា ឈាង រ័ត្ន ចូលរូបទៀតផង។
ដោយឡែក ងាកទៅកាន់ លោក អ៊ឹម ជីវ៉ា ឯនោះវិញ ក៏បានបង្ហោះសារផង និង វីដេអូផងលើកឡើងយ៉ាងហួសចិត្តពីរឿង ឧកញ៉ា ឈាង រ័ត្ន ដែលត្រូវបានគេយកទៅនិយាយបានទៅពន្យល់សប្តិ និង ចូលរូបគេគ្រប់គ្នានោះ។
ក្នុងនោះ អ៊ឹម ជីវ៉ា បានរៀបរាប់ថា៖ «វិញ្ញាណក្ខន្ធឧកញ៉ា ឈាង រ័ត្ន ពូកែដើរចូលគេចូលឯងម្លេះ? បើសួ អ៊ឹម ជីវ៉ា ថាខ្ញុំជឿខ្មោចចូលអត់? គឺឆ្លើយថា NO មិនជឿ! វិញ្ញាណក្ខន្ធព្រលឹងខ្មោច មិនមែនចេះតែចូលៗផ្តេសផ្តាសចឹងទេ! បើចូលបានទាល់តែមនុស្សបរិសុទ្ធ មនុស្សជិតដិត ឬគ្រូចេះខាបព្រលឹង តែរឿងការជឿវាស្ថិតលើបងប្អូនពិចារណាដោយបញ្ញា។ គាត់ស្លាប់ហើយ ទុកឱ្យព្រលឹងលោកឧកញ៉ា ឈាង រ័ត្ន បានទៅកាន់ឋានស្ងប់សុខផង! កុំយកគាត់មកធ្វើលេងសើចចឹង»៕