(វីដេអូ) មានឥទ្ធិពលណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវអ្នកគាំទ្រវៀតណាមចោមរោមព្រាត
កាលពីរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី Miss Grand International 2023 នៅឯប្រទេសវៀតណាម បានឈានមកដល់វគ្គបង្ហាញឈុតតំណាងជាតិហើយ។
ក្នុងនោះដែរ ក្រៅពីការបង្ហាញវត្តមានដ៏ស្រស់ស្អាត និង ភាពអស្ចារ្យនៃអត្ថន័យឈុតតំណាងជាតិរបស់បេក្ខភាព Miss Grand មកពីបណ្តាប្រទេសនានានោះ ងាកទៅកាន់បណ្តាញសង្គម Tik Tok មហាជនក៏បានចាប់អារម្មណ៍នឹងវីដេអូខាងក្រៅកម្មវិធីរបស់ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរ។
ក្នុងវីដេអូ នៃការចាកចេញពីកម្មវិធី កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកគាំទ្រវៀតណាម រង់ចាំឡើងគគ្រឹកគគ្រេង ចោមរោមព្រាត ដែលជាហេតុធ្វើឱ្យមហាជនលើកឡើងថា គ្រាប់ពេជ្ររបស់កម្ពុជារូបនេះ ពិតជាមានឥទ្ធិពលខ្លាំង ដោយមានអ្នកគាំទ្រជាច្រើន ដល់ប្រទេសណា មាននៅប្រទេសនោះ៕