PP-Krit លើកឡើងក្ដែងៗ រាល់ពេលមានបញ្ហា មិនដែលបាត់មុខ Billkin នៅចាំជួយយឹតយោង
កាលពីពេលថ្មីៗនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រទប់ទឹកភ្នែកមិនបានក្រោយតារាសម្ដែង និង ចម្រៀង PP-Kritt ចូលរួមកម្មវិធីមួយហើយផ្តល់បទសម្ភាសទាំងទឹកភ្នែក ខណៈដែលបារម្ភពីសុខភាពអ្នកម្តាយដែលកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យក្រុងបាងកក។
បើតាមការឱ្យដឹងពីអ្នកកំលោះ PP-Krit បានឱ្យដឹងថា អ្នកម្តាយលោកទើបតែវិលត្រឡប់ពីប្រទេសអូទ្រីស បន្ទាប់ នៅផ្ទះបាន ២ ថ្ងៃក៏ចាប់ផ្តើមកើតអាការក្តៅខ្លួនខ្លាំងក្រោយមកក៏បញ្ជូនទៅមន្ទីរពេទ្យ ហើយដោយអាការគួរឱ្យបារម្ភក្រុមគ្រូពេទ្យបានបញ្ជូនទៅបន្ទប់ ICU ។
ដោយឡែក មកទល់ថ្ងៃនេះ អ្នកកំលោះ PP-Krit បានទម្លាយឱ្យដឹងថា សុខភាពរបស់ម្តាយលោកបានប្រសើរវិញហើយ គ្រូពេទ្យប្រាប់ថាពុំមានអ្វីបារម្ភខ្លាំងនោះទេ។ ក្នុងនោះ PP-Krit ក៏អរគុណ និង រំភើបចិត្តផងដែរ ដោយមាន Billkin នៅក្បែររហូតឱ្យតែលោកមានបញ្ហា សូម្បីតែថ្ងៃម្តាយលោកចូលមន្ទីរពេទ្យថ្ងៃដំបូងក៏មាន Billkin ជាអ្នកដំបូងដែរក្នុងការឱ្យកម្លាំងចិត្ត៕