អ្នកគាំទ្រនៅតែសង្ស័យ! ខួបស្នេហ៍ ៥ ឆ្នាំ ឃើញតែស្វាមី Janie បង្ហាញសកម្មភាពទាំងនេះម្នាក់ឯង
កាលពីពេលកន្លងទៅ មហាជនទើបតែអស់មន្ទិលទេចំពោះរឿងរ៉ាវដែលផ្ទុះការសង្ស័យថា Janie និង ស្វាមីបែកគ្នាស្ងាត់ៗ ព្រោះ Janie បានចេញមុខទម្លាយគ្រប់យ៉ាងកាលពីពេលកន្លងទៅថា នាងពិតជាមានការងឿងឆ្ងល់ជាខ្លាំងហេតុអ្វីបានជាមានព័ត៌មានបែបនេះកើតឡើង ព្រោះនាង និង ស្វាមីនៅផ្ទះជាមួយគ្នាដូចដើម ហាក់មិនមានបញ្ហាអ្វីឡើយ រីឯរូបភាពគូពុំសូវបានបង្ហោះ ព្រោះរវល់ការងារ។
បន្ទាប់ពីតារាស្រី Janie បានចេញមុខស្រាយមន្ទិលសង្ស័យរួចរាល់ហើយ ស្រាប់តែថ្មីៗនេះអ្នកគាំទ្រនៅតែសង្កេតឃើញទំនាក់ទំនងស្វាមីភរិយាមួយគូនេះប្លែកខុសធម្មតាដដែល ខណៈថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំរបស់នាង និង ស្វាមី បែរជាឃើញតែស្វាមីបង្ហោះរូបភាពគ្រួសារ តែគ្មានវត្តមាន Janie បង្ហោះ ឬខមមិនសម្តែងក្តីរំភើបឡើយ។
ក្នុងនោះ អ្នកគាំទ្រមួយចំនួនបានបោះសម្តីឡើងថា ហេតុអ្វីបានជាមិនឃើញ Janie ចុច Like ឬខមមិនអ្វីទៅវិញនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំរបស់នាង និង ស្វាមី ព្រោះរូបភាពនៅថ្ងៃរៀបការគឺ វាពិតជាសំខាន់ណាស់សម្រាប់គូស្វាមីភរិយាមួយៗ តែនេះបែរជាឃើញតែស្វាមីរំឭកថ្ងៃពិសេសមួយនេះ មិនឃើញភរិយារំឭកទៅវិញ ឬរឿងរកាំរកូសវាពិតជាមានមែន៕