តាំងពីបែកសង្សារ នេះជាលើកទីមួយដែល Got ទម្លាយពីរឿងរ៉ាវដែលលាក់ក្នុងចិត្ត
Bow Benjawan និង Got Jirayu ចាប់តាំងពីចែកផ្លូវគ្នាដើររៀងខ្លួនមក អតីតគូស្នេហ៍មួយគូនេះនៅមិនទាន់មានអ្នកណាម្នាក់បង្ហើបថានឹងព្រមបើកបេះដូងទទួលយកស្នេហ៍ថ្មីនៅឡើយទេ រហូតធ្វើឱ្យអ្នកគាំទ្ររង់ចាំមើលព្រោងព្រាត។
ដោយឡែក បើងាកមកមើល Got Jirayu ឯណេះវិញ បើទោះបីជាចំណងស្នេហ៍ទើបតែបញ្ចប់ក៏ដោយ តែវាហាក់មិនមែនជារនាំងរារាំងការងាររបស់លោកឡើយ ពោលគឺលោកនៅតែបន្តការងារសិល្បៈយ៉ាងសកម្មដដែល។
ខណៈការងារហូរចូលស្ទើរតែគ្មានពេលសម្រាក ថ្មីៗនេះ Got Jirayu ក៏ដាច់ចិត្តទម្លាយរឿងអាថ៌កំបាំងក្នុងចិត្តមួយប្រាប់ដល់អ្នកគាំទ្រ ដោយពេលនេះលោកទើបតែដឹងថា លោករវល់ការងារច្រើនពេក រហូតរកក្តីសុខឱ្យខ្លួនឯងមិនបាន គ្មានពេលនៅជាមួយគ្រួសារពេញលេញ ព្រោះតែចង់ឱ្យគ្រួសាររស់នៅសប្បាយមានក្តីសុខ ដែលការធ្វើបែបនេះជ្រុលពេកនាំឱ្យបាត់បង់ក្តីសុខទៅវិញ៕